ការបោះជំហ៊ានដើម្បីឈ្នះពានលីកកំពូលអាឡឺម៉ង់ជាលើកទី១២ចុងក្រោយជាប្រវត្តិសាស្រ្ត របស់ Bayern Munich បានចាប់ផ្តើមមិនបានល្អនោះទេ ក្រោយពីពួកគេបានបរាជ័យពានរង្វាន់បើករដូវកាល DFL-Supercup ដោយចាញ់ក្រុម RB Leipzig កាលពីសប្តាហ៍មុនក្នុងលទ្ធផល ៣ទល់និង០។
ទោះយ៉ាងណាក្រុមលោក Thomas Tuchel និងត្រូវធ្វើការប្រកួតសប្តាហ៏ដំបូងជាមួយម្ចាស់ផ្ទះ Weder Bremen សម្រាប់ការពារតំណែងជើងឯក Bundesliga នៅរាត្រីថ្ងៃ វេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃសៅរ័ស្អែកនេះ ខណៈដែល Bayern Munich ធ្លាប់មានប្រវត្តិផ្តួលម្ចាស់ផ្ទះ១៦ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត។
១.ពត៌មានកីឡាករ Weder Bremen
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Pavlenka; Veljkovic, Stark, Friedl; Weiser, Bittencourt, Stage, Jung; Kownacki, Ducksch; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ : ៤-៤-២
២.ពត៌មានកីឡាករ Bayern Munich
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ulreich; Pavard, Kim, De Ligt, Davies; Kimmich, Laimer; Sane, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ : ៤-២-៣-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ
Weder Bremen ១: ៣ Bayern Munich
ប្រភព:sportsmole &whoscored
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]