Close
Featured-Image
PSG ត្រៀមទឹកប្រាក់ ១០០លានយូរ៉ូ ដើម្បីចុះហត្ថលេខាមិត្តរួមជាតិ Mbappe ២រូប (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គេហទំព័រ បារាំង La Parasian បានចុះផ្សាយថាៈ ក្រុមជើងឯក PSG បានត្រៀមរួចរាល់ក្នុងការចំណាយទឹកប្រាក់ ១០០ លានអឺរ៉ូដើម្បីចុះ​ហត្ថ​លេខា​​នាំយកខ្សែប្រយុទ្ធអន្តរជាតិបារាំង Randal Kolo Muani ពីក្រុម Eintracht Frankfurt និងខ្សែបម្រើស្លាប Lyon កីឡាករអន្តរជាតិ​បារាំង Bradley Barcola មុនពេលទីផ្សារដោះដូរកីឡាករឈានដល់ការបិទបញ្ចប់លើកទី១។ស្របពេល PSG មានតម្រុយវិជ្ជមានពីការ បន្តស្នាក់នៅក្លឹបរបស់ Mbappe ដូច្នេះកីឡាកររួមជាតិទាំងពីររូបខាងលើនិងកាន់តែបង្កើនកម្លាំងបន្ថែមទៀតនៅតំបន់វាយលុករបស់ក្លឹប។


មុនរដូវកាលថ្មីចាប់ផ្តើមក្រុមជើងឯកបារាំងPSG បានអនុញ្ញាតិអោយតារាឆ្នើមមួយចំនួនចាកចេញ ដូចជា Lionel Messi, Neymar, Mauro Icardi, Leandro Paredes ដើម្បីកែទម្រង់លេង​ក្រោម​ការដឹកនាំរបស់អ្នកចាត់ការថ្មី Luis Enrique។មានន័យថាពួកគេបានបិទបញ្ចប់ការផ្ទេរយកកីឡាករ ១០នាក់រួចមកហើយ ខណៈពួកគេ​បានចំណាយប្រាក់២១០លានយូរ៉ូលើការផ្ទេរយកកីឡាករសំខាន់ៗចុងក្រោយមាន Ousmane Dembele ពី Barcelona និង ខ្ចីជើង Goncalo Ramos ព្រមជាមួយ Marco Asensio និង Lee Kang-in ដោយគ្មានតម្លៃខ្លួន។
ប្រភព:sportskeeda
វីដេអូ: Randal Kolo Muani

វីដេអូ: Bradley Barcola

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)
featured image

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]

ចុចអានបន្ត
អត្ថបទទាក់ទង