ផ្លូវការ៖ Neymar បានបញ្ចប់ការផ្ទេរទៅ Al Hilal ខណៈប្រាក់ឈ្នួលអាចកើនដល់ ៤០០លានដុលា្លរ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ

Published 3 years ago
757 Views
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain កីឡាករ Neymar Jr បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Hilal លើតម្លៃខ្លួនជិត ១០០លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈប្រាក់ឈ្នួល ១៥០លានអឺរ៉ូ ឬ ១២៩លានផោន ក្នុង១រដូវកាល ដែលប្រាក់ខែច្រើនជាង ៥ដង នៃការលេងនៅលីគបារាំង។ គួរបញ្ជាក់ផងដែរថា ប្រាក់ពលកម្ម Neymar អាចកើនឡើងដល់ ៤០០លានដុល្លារ ដោយផ្អែកលើរង្វាន់បន្ថែមផ្សេងៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃទៀត ដែលកិច្ចព្រមព្រៀងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ Neymar បាននិយាយបន្ថែមថា «ខ្ញុំចង់សរសេរប្រវត្តិសាស្រ្តកីឡាថ្មី។ លីគ Saudi Pro League មានកីឡាករគុណភាពដ៏អស្ចារ្យជាច្រើនក្នុងពេលឥឡូវនេះ» ។ «ខ្ញុំបានដឹងឮ និងតាមដានរឿងកីឡាករប្រេស៊ីលជាច្រើនរូប ដែលបានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំកន្លងមកនេះ ដូច្នេះខ្ញុំជឿថាវាជាកន្លែងដែលខ្ញុំចង់បាន» ។ «ខ្ញុំបានសម្រេចលទ្ធផលច្រើននៅតំបន់អឺរ៉ុប នឹងជាមួយការរីករាយនៅពេលវេលាដ៏ពិសេសៗ ប៉ុន្តែខ្ញុំតែងតែចង់ក្លាយជាអ្នកលេងកម្រិតសកល ហើយនេះជាការសាកល្បងខ្លួនឯងមួយ ទៅនឹងបញ្ហាប្រឈមជាមួយឱកាសថ្មីៗ នឹងនៅទីកន្លែងថ្មីៗ»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រភពព័ត៌មាន៖ AlHilal Saudi Club ,  Fabrizio Romano , BBC

Related Articles