

ក្លឹបយក្សកាតាឡាន Barcelona គ្រោងនឹងដាក់សំណើខ្ចីជើងជាផ្លូវការណ៏ទៅកាន់ក្រុមមេឃខៀវ Man. City ជុំវិញការចុះហត្ថលេខានាំយកខ្សែខ្សែការពារស្លាបស្តាំរបស់ពួកគេមកកាន់ទឹកដី Camp Nou។ គួរកត់សម្គាល់ថាកីឡាករសញ្ជាតិព័រទុយហ្គាល់ ទើបតែយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមជើងឯកលីកកំពូលអេស្បាញ ខណៈពួកគេនិងប្រើប្រាស់ថវិកានៃការលក់ Ousmane Dembele ទៅPSG ដើម្បីនាំយកកីឡាករដែលអាចលេងតួនាទីស្លាបនិងការពារឆ្វេង-ស្តាំរសញ្ជាតិព័រទុយហ្គាល់រូបនេះមករួមក្រុម។
អតីតកីឡាករ Juventus អាចនិងត្រូវ Barcelona ដាក់ក្នុងជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៏នៅមុនរដូវកាលក្រោយប្រសិនពួកគេពិនិត្យមើលលទ្ធភាព នឹង ស្ថានភាពហិរញ្ញវត្ថុក្លឹបកាន់តែអំណោយផលនោះ។គួរកត់សម្គាល់ថា Joao Cancelo គឺជាតួអង្គសំខាន់ក្នុងគម្រោងរបស់លោក Pep Guardiola ដែលអាចលេងតួនាទីលេងនៅការពារស្លាបឆ្វេង និង ស្តាំបើទោះបីជាកាលពីខែមករាកន្លងទៅរូបគេត្រូវបានបណ្តាញសារពត៌មានចុះផ្សាយនូវជម្លោះជាមួយនិងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ដូច្នេះហើយទើបរូបគេបានសម្រេចចាកចេញទៅលេងនៅ Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល២០២២-២០២៣។
ប្រភព:Besoccer
វីដេអូ Cancelo ជាមួយ Man.City:
វីដេអូ Cancelo ជាមួយ Bayern Munich:


(បារាំង)៖ ក្លឹបបាល់ទាត់ Lyon ដែលធ្លាប់បំបែកកំណត់ត្រា តាមរយៈការឈ្នះពាន Ligue 1 របស់ប្រទេសបារាំង ៧សម័យកាលជាប់ៗគ្នា នាអំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ ត្រូវបានកាត់ចេញទៅលេងក្នុងក្របខណ្ឌលីគទី២ ចាប់ពីរដូវកាលក្រោយនេះតទៅ ក៏ព្រោះតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Eagle Football Group ដែលជាក្រុមហ៊ុនរបស់លោក ដែលមានហ៊ុនសរុបប្រមាណ ៧៧% ក្នុងក្លឹប Lyon បានប្រកាសពីបំណុលសរុបមានដល់ទៅ ៤២២លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាឈប់វេទនាទៀត! Neymar បន្តកុងត្រាកន្លះឆ្នាំបន្ថែមជាមួយក្លឹប Santos សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងសេចក្តីថ្លែងការណ៍របស់ Lyon ក៏បានឱ្យដឹងថា ការសម្រេចរបស់ DNGC តាមរយៈកាត់ Lyon ទៅលេងក្នុង League 2 នោះ ពុំអាចទទួលយកបានទេ ហើយពួកគេបានប្រកាសថា នឹងប្តឹងជំទាស់ផងដែរ៕ ប្រភព៖ BBC


