Close
Featured-Image
West Ham បញ្ចប់ការផ្ទេរកីឡាករជំនាញស៊ុតបាល់ហ្រ្វីឃីកដូច Beckham មករួមក្រុម(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

West Ham បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស James Ward-Prowse ពីក្លឹប Southampton កាលពីថ្ងៃច័ន្​ទក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣០ លានផោន ក្រោយពីក្លឹបរបស់ខ្លួនត្រូវកាត់ចេញទៅលេងនៅលីកលំដាប់ទីពីរសម្រាប់​រដូវកាលនេះ។

Ward-Prowse បានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមញញួរធំដើម្បីជម្រុញអោយរូបគេមានឪកាសវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញដោយត្រៀមចូលលេងនៅរដូវកាលថ្មីបន្ទាប់ពីកីឡាករវ័យ ២៨ ឆ្នាំបានបង្ហាញខ្លួន ៤១០ប្រកួតឱ្យ Southampton និងចំណាយ​ពេល២ទសវត្សពោលគឺរូបគេចូលហ្វឹកហាត់ក្នុងយុវជនថ្នាលក្លឹបតាំងពីនៅមានវ័យ៨ឆ្នាំមកម្លេះ ។Ward-Prowse មានជំនាញ​ស៊ុតបាល់​ហ្រ្វីឃីក​ដែល​មានកំនត់ត្រាស៊ុតបាន១៧គ្រាប់នៅលីកកំពូលអង់គ្លេសហើយ ពោលគឺនៅខ្វះតែ១គ្រាប់ទៀតប៉ុណ្ណោះ និងតាមទាន់រៀមច្បង David Beckham ហើយ។ វត្តមានរបស់ Ward-Prowse នៅកីឡាដ្ឋាន London Stadium បានបំពេញនូវចន្លោះប្រហោង​មួយបន្ថែមទៀតបន្ទាប់ពីនាំយក Edson Alvarez ពីក្រុម Ajax ពោលគឺនៅក្រោយពីកីឡាករ​Declan Rice បានផ្ទេរទៅកាន់ក្លឹបគូប្រជែងទីក្រុង​ឡុងដ៍គឺ Arsenal ក្នុងតម្លៃ ១០៥ លានផោន ក្នុងខែ​កក្កដា​កន្លងទៅ។

ក្រោយមិនទាន់បានចូលលេងក្នុងពេលទទួលលទ្ធផលស្មើគ្នា ១ទល់និង១ជាមួយម្ចាស់ផ្ទះ Bournemouth កាលពីថ្ងៃសៅរ៍ ដូច្នេះ Ward-Prowse អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតជំនួបជាមួយក្លឹបរួមទីក្រុងឡុងដ៍នៅថ្ងៃថ្ងៃអាទិត្យខាងមុខជាមួយតោខៀវ Chelsea ។
ប្រភព:Besoccer
វីដេអូ James Ward Prowe FreeKick

វីដេអូ David Beckham

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង