Close
Featured-Image
ផ្លូវការ៖ Chelsea បានចុះហត្ថលេខាលើខ្សែបម្រើ Caicedo ក្នុងតម្លៃផ្ទេរ ១១៥លានផោន ខណៈកុងត្រាដល់ឆ្នាំ ២០៣១
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើ Moisés Caicedo បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ជាផ្លូវការ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
  • តម្លៃផ្ទេរ ១១៥លានផោន ឬស្មើនឹង ១៤៦លានដុល្លារ នឹងត្រូវផ្តល់ឲ្យក្លឹប Brighton តម្លៃផ្ទេរដ៏ធំសម្បើមនេះបានបំបែកកំណត់ត្រានៅអង់គ្លេស។
  • កិច្ចសន្យាកុងត្រារហូតដល់ ខែមិថុនា ឆ្នាំ ២០៣១ ជាមួយនឹងជម្រើសរហូតដល់ឆ្នាំ ២០៣២
  • Caicedo បានបញ្ចប់ផ្នែកសំខាន់នៃការធ្វើតេស្តវេជ្ជសាស្រ្តរួចរាល់។
  • Liverpool ខកចិត្ត បន្ទាប់ពីក្លឹបស្ទើតែនាំយកបានខ្សែបម្រើរូបនេះ ជាផ្លូវការទៅហើយកាលពីសប្តាហ៍មុន ដែលភាគីក្លឹបបានយល់ព្រមទាំងសងខាង ខណៈសាមីខ្លួនចង់ចូលរួមជាមួយតោខៀវជាជាងហង្សក្រហម។
  • Caicedo បានចូលរួមជាមួយ Brighton ក្នុងតម្លៃ ៤លានផោន ក្នុងខែកុម្ភៈ ឆ្នាំ ២០២១

Caicedo បាននិយាយរៀបរាប់ថា «Makelele និង Kante គឺជាការបំផុសគំនិតសម្រាប់ខ្ញុំ។ កាលពីខ្ញុំនៅក្មេង ខ្ញុំជាអ្នកគាំទ្រក្លឹប Chelsea ហើយខ្ញុំក៏ធ្លាប់មើលការប្រកួតពីមុនមកផងដែរ។ វាអស្ចារ្យណាស់ដែលខ្ញុំបាននៅទីនេះ»។ «ខ្ញុំមិនសង្ឃឹមអ្វីច្រើនទេ! ខ្ញុំគ្រាន់តែប្រាកដថាយើងនឹងឈ្នះពានជាច្រើនជាមួយក្លឹបដ៏អស្ចារ្យមួយនេះ ព្រោះវាជាអ្វីដែលពួកយើងសមនឹងទទួលបាន»៕

ប្រភពព័ត៌មាន៖ Fabrizio Romano, Twitter: Chelsea FC, BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ)
featured image

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]

ចុចអានបន្ត
អត្ថបទទាក់ទង