(បរទេស)៖ លោក Roberto Mancini បានប្រកាសលាលែងតំណែងពីគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ក្រោយគាត់ដឹកនាំបាន ៥ឆ្នាំ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥៨ឆ្នាំរូបនេះ បានចូលដឹកនាំ Italy បន្ទាប់ពីពួកគេបានបរាជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ World Cu ២០១៨។ មិនតែប៉ុណ្ណោះគាត់បាននាំជ័យជម្នះមកកាន់ប្រទេសអ៊ីតាលី ដោយបានគ្រងជើងឯក Euro ២០២០ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលីបរាជ័យនូវការប្រកួត World Cup ២០២២។ អតីតខ្សែបម្រើអ៊ីតាលី និង Sampdoria លោក Mancini បានដឹកនាំ Manchester City ឈ្នះជើងឯក Premier League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១២។ បន្ថែមពីលើភាពជោគជ័យនៅអឺរ៉ូរបស់គាត់ក្នុងខែកក្កដា ឆ្នាំ ២០២១ អ៊ីតាលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នូវការប្រកួត Nations League នៅក្នុងខែមិថុនាកាលពីពេលនោះ។ គាត់បានរងសម្ពាធជាខ្លាំង បន្ទាប់ពីអ៊ីតាលីបានបរាជ័យក្នុងការប្រកួតជម្រុះ World Cup នៅ Qatar ក្នុងខែមីនា ឆ្នាំ ២០២២ ដោយចាញ់ក្រុម North Macedonia ក្នុងវគ្គ Play-off ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សប្រភពព័ត៌មាន៖ BBC