ក្រោយជំនួបមិត្តភាពបញ្ចប់ក្នុងលទ្ធផល ៣ទល់និង៣នៅសហរដ្ឋអាមេរិក ក្រុមទាំងពីរគឺNewcastle ្នុងនាមម្ចាស់ផ្ទះ ខណៈ Aston Villa ក្នុងនាមជាភ្ញៀវ និងត្រូវជួបប្រកួតគ្នាសាជាថ្មីម្តងទៀតសម្រាប់ជំនួបបើករដូវកាលថ្មី ២០២៣-២០២៤ នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១១: ៣០នាទីយប់នេះ។ ក្រុម Newcastle មានប្រវត្តិខ្លាំងក្នុងផ្ទះខណៈ ១៤ប្រកួតចុងក្រោយនៅក្នុងទឹកដី Street James Park គឺមិនដែលចាញ់នោះទេ ទោះយ៉ាងណាសម្រាប់ Aston Villa ក្រោយផ្តួល Newcastle អោយបរាជ័យក្នុងលទ្ធផល ៣ទល់និង០ រួចមកមានន័យថាពួកគេមិនដែលផ្តួល Newcastle អោយចាញ់ដល់ទៅ២ដងក្នុង១រដូវកាលដូចទៅនិងរដូវកាល២០០៤-២០០៥ឡើយ។
១.ពត៌មានកីឡាករ Newcastle Utd
លោកEddie Howei និងដាក់កីឡាករ Fabian Schar ស្ថិតក្នុងមន្ទិលសង្ស័យ ខណៈ Joe Willock ទំនងជានឹងអវត្តមានជាមួយ Javier Manquillo និង Emil Krafth។ ការមកដល់របស់ Tino Livramento ដើម្បីពង្រឹងតំបន់ការពារ អាចនិងត្រៀមចូលលេងជាមួយ Sandro Tonali និង Harvey Barnes និង Anthony Gordon ។រិឯ Alexander Isak និង Callum Wilson នឹងត្រូវមានម្នាក់ប្រជែងគ្នាដើម្បីជម្រើស១១នាក់ដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Pope; Trippier, Botman, Schar, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Barnes
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
២.ពត៌មានកីឡាករ Aston Villa
គ្រូបង្វឹក លោក Unai Emery មានបញ្ហាផ្នែកស្លាបនិងតំបន់ការពារខាងឆ្វេងពេលជួប Newcastle ក្រោយពី Alex Moreno និង Jacob Ramsey បានរងរបួស។ដូច្នេះEmi Buendia នៅមានរបួសសរសៃពួរអាចនិងបន្តអវត្តមានប៉ុន្តែកីឡាករចំណូលថ្មី Pau Torres, Youri Tielemans និង Moussa Diaby ទាំងអស់នឹងសង្ឃឹមថានឹងអាចបង្ហាញខ្លួនបាន ។រីឯកីឡាករវ័យក្មេង Jaden Philogene-Bidace ប្រជែងជាមួយ Leon Bailey និង Philippe Coutinho សម្រាប់ជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Martinez; Konsa, Torres, Mings; Cash, Kamara, Luiz, McGinn, Digne; Diaby, Watkins
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះ គឺ Newcastle ២ : ១ Aston Villa
Newcastle ត្រៀមបង្ហាញភាពខ្លាំងក្នុងទឹកដីពេលទទួលភ្ញៀវ Aston Villa
ទំហំអក្សរ
តូច
ធំ
អត្ថបទទាក់ទង
2 weeks ago .
163 Views
Prediction: Aston Villa អាចទប់ទល់ក្រុមម្ចាស់ផ្ទះ Liverpool ដែលកំពុងឡើងជើងខ្លាំងបានទេ?
3 weeks ago .
104 Views
Prediction: ភ្ញៀវ Aston Villa អាចសងសឹក Tottenham រឺក៏ត្រូវថ្នាំខ្លាំងធ្ងន់ជាងមុន?
2 months ago .
204 Views
Prediction:អនាតតតាហាក់និងសម្រេចក្នុងលទ្ធផលជាមួយ Aston Villa រឺយ៉ាងណា?
2 months ago .
164 Views
Prediction: Aston Villa ត្រៀមទទួល Bayern Munich លើកដំបូងនៅក្របខណ្ឌ UCL