
ក្រុមEverton និង Fulham និងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី របស់ពួកគេនៅវេលាម៉ោង៩យប់រាត្រីថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន Goodison Park ។វាជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និង ត្រូវធ្វើដំណើរទៅកាន់តំបន់ Merseyside រយៈពេលបួនខែបន្ទាប់ពីជួបគ្នាចុងក្រោយពួកគេទទួលបានជ័យជម្នះ ៣ទល់និង១ ក្រៅដីទល់នឹង Everton។ សម្រាប់ Everton ្ក្រោយស្ទើរធ្លាក់ចេញរយៈពេល២ឆ្នាំចុងក្រោយក្រុមនៅតែបន្តជាក្លឹបមួយក្នុងចំណោមក្លឹបទាំងប្រាំមួយមាន Arsenal, Chelsea, Liverpool Man. United និង Tottenham គឺជាក្លឹបដែលមិនធ្លាប់ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ចាប់តាំងពីការចាប់ផ្តើមដំបូងនៃលីកកំពូលនៅឆ្នាំ១៩៩២ ។
ប្រវត្តិជួបគ្នា១១លើកពេលបើករដូវកាលគឺEverton ចាញ់តែ២លើកចុងក្រោយប៉ុណ្ណោះខណៈ Fulham របូតគ្រាប់បាល់ ៥គ្រាប់។
១.ពត៌មានកីឡាករ Everton:
Dele Alli, Dwight McNeil និង Seamus Coleman សុទ្ធតែអវត្តមានសម្រាប់ Everton ចុងសប្តាហ៍នេះ ប៉ុន្តែខ្សែប្រយុទ្ធ Dominic Calvert-Lewin និងសមាជិកថ្មី Arnaut Danjuma នឹងត្រូវបានវាយតម្លៃដោយគ្រូបង្វឹក Sean Dyche ។
-ជម្រើស១១នាក់ដំបូងសម្រាប់Everton អាចនិងចូលលេង
Pickford; Patterson, Keane, Tarkowski, Young; Garner, Gueye, Onana, Doucoure; Iwobi; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
២.ពត៌មានកីឡាករ Fulham:
Joao Palhinha និង Tom Cairney និងអវត្តមានសម្រាប់Fulham នៅ ចុងសប្តាហ៍នេះ ដូច្នេះ Raul Jimenez និងត្រៀមចាប់ដៃគូជាមួយ Aleksandar Mitrovic ដែលមានទំនាក់ទំនងចាកចេញពីក្លឹបកាលពីរដូវកាលក្តៅ។ទោះយ៉ាងណាសមាជិកថ្មីគឺខ្សែបម្រើការពារស្លាបឆ្វេង Calvin Bassey និងត្រឿមចូលលេងផងដែរ។
-ជម្រើស១១នាក់ដំបូងសម្រាប់Fulham អាចនិងចូលលេង
Leno; Tete, Ream, Bassey, Robinson; Reed, Lukic; Decordova-Reid, Pereira, Willian; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Everton ១:១ Fulham
ប្រភព:whoscored & sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]


