
(បារាំង)៖ កាលពីពេលថ្មីៗនេះ Neymar Jr ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ក្លឹបយក្សបារាំង Paris Saint-Germain ថាគាត់ចង់ចែកផ្លូវនៅរដូវក្តៅនេះ ខណៈដែលកីឡាករប្រេស៊ីលរូបនេះ កំពុងសម្លឹងមើលការវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់ខ្លួន Barcelona វិញ។ បន្ទាប់លេចលឺដំណឹងថា Neymar ចាកចេញពីក្លឹបជើងឯកបារាំង ក្លឹបនៅលីគអាមេរិក MLS មួយ បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះភ្លាមៗ។
អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ក្លឹបនៅអាមេរិក Los Angeles FC ដែលជាក្លឹបប្រកួតប្រជែង និងក្លឹប Inter Miami ហើយក៏ជាក្លឹបដែល Lionel Messi ទើបតែផ្ទេរមកផងដែរ។ ក្លឹប Los Angeles FC កំពុងធ្វើការរៀបចំផ្លាស់ប្តូរសម្រាប់ Neymar ខណៈតម្លៃផ្ទេរ ១៥០លានអឺរ៉ូ ឬស្មើនឹង ១៦៥លានដុល្លារ។ ក្រៅពី LAFC និង Barcelona កីឡាករវ័យ ៣១ឆ្នាំរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



