Close
Ads: 88BOL
Featured-Image
កីឡាករគួរចាប់អារម្មណ៍ទាំង ៥ នៅលីកកំពូលបារាំងសម្រាប់រដូវកាលថ្មីនេះ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

រដូវកាលថ្មី ២០២៣-២០២៤​លីកកំពូលបារាំង (Ligue-១) នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះជាមួយនឹងក្រុម Paris Saint-Germain ខណៈក្លឹបមានមហិច្ឆតាសម្លឹងចង់ឈ្នះពានធំៗ បើទោះបីជា Lionel Messi ចាកចេញ ហើយ Neymear ក៏ចង់ចាកចេញ ស្របពេលអនាគតរបស់ Kylian Mbappe កំពុងជួបភាពស្រពិចស្រពិលមកដល់ពេលនេះ។
AFP Sport បានដកស្រង់កីឡាករ៥រូបដែលអាចនិងបញ្ចេញសមត្ថភាពគួរចាប់អារម្មណ៍នៅរដូវកាលថ្មី
១.Goncalo Ramos(PSG)
ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធកណ្តាល Cavani នៅឆ្នាំ ២០២០ ក្លឹបនៅតែមិនទាន់អាចរកកីឡាករណាម្នាក់មកបំពេញចន្លោះប្រហោងមួយនេះ ស្របពេលការចាកចេញរបស់ Messi ហើយ Neymar និង Mbappe មិនទាន់សម្រេចចិត្តពីអនាគតនៅឡើយ។ដូច្នេះការមកដល់របស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ និងក្លាយជាទីចាប់អារម្មណ៏ខ្លាំងបំផុត ក្រោយពីរូបគេស៊ុតបញ្ចូលទីបាន១៩គ្រាប់នៅរដូវកាលចាស់ និង រកបានHat-trick ពេលជួបស្វីស នៅព្រឹត្តការណ៍World Cup ២០២២ វគ្គ ១៦ក្រុមចុងក្រោយពេលផ្តួលស្វីសក្នុងលទ្ធផល ៦ ទល់និង១។

២.Lucas Hernandez(PSG)
PSG បានបង្ហាញពីកំសោយតំបន់ការពារទោះបីជាលើកពានលីកកំពូលបារាំងរដូវកាលចាស់បានសម្រេចក៏ដោយ។ការនាំយកខ្សែការពារឆ្នើមសញ្ជាតិស្លូវ៉ាគី ពី Inter Milin នៅមិនទាន់គ្រប់គ្រាន់នោះទេប់ុន្តែខ្សែការពារស្លាបឆ្វេងដ៏បុិនប្រសព្វសញ្ជាតិបារាំង Lucas Hernandez ពី Bayern Munich ក្នុងតម្លៃ២០លានផោនគឺនៅតែជាចំនុចគួរចាប់អារម្មណ៍សម្រាប់កីឡាកវ័យ២៧ឆ្នាំរូបនេះបើទោះបីជារូបគេជួបប្រទះបញ្ហារបួសសរសៃពួរជង្គង់ស្តាំក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។

៣.Piere-Emerick Obameyang(Marseille)
ទោះបីជាក្លឹបមិនអាចបញ្ចុះបញ្ចូលខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez អោយបន្តលេងជាមួយក្លឹប ប៉ុន្តែពួកគេបានបញ្ចប់ការផ្ទេរយកអតីតកាពីតែន ក្រុមកាំភ្លើងធំ Arsenalមករួមក្រុម។ បើទោះបីមានវ័យ៣៤ឆ្នាំ ប៉ុន្តែកីឡាករអន្តរជាតិហ្គាបុងបានជួបរដូវកាលដ៏ខកចិត្តដោយរកបានតែ៣គ្រាប់ និងចូលលេងបានតែ១១ដងប៉ុណ្ណោះនៅរដូវកាលចាស់។ទោះយ៉ាងណាអតីតខ្សែប្រយុទ្ធ Dortmund និង Barcelona សង្ឃឹមថានិងស្តារកេរ្ត៍ឈ្មោះឡើងវិញ សម្រាប់ក្រុមថ្មីនៅរដូវកាលនេះអោយខាងតែបាន។

៤.Ludobic Blas(Rennes)
កីឡាករវ័យ ២៥ ឆ្នាំបានជួយអោយ Nantes ឈ្នះពាន French Cup កាលពី១ឆ្នាំមុន និង ជួយអោយ Renenes ដំណើរការរដូវកាលចាស់បានល្អ នៅព្រឹត្តិការណ៍ Europa League ។Blas ត្រូវបាន Nantes ចុះហត្ថលេខានាំយកពី Nantes ក្នុងតម្លៃ១៥លានយូរ៉ូជាមួយកុងត្រារយៈពេល៤ឆ្នាំ។

៥.Samuel Umtiti(Lille)
ហាក់បាត់កេរ្ត័ឈ្មោះមួយរយៈពេលប៉ុន្តែ Umtiti សមាជិកដ័សំខាន់ដែលជួយអោយបារាំងលើកពាន World Cup ២០១៨ បានសម្រេចចិត្តចាកចេញពី Barcelona មកចូលរួមជាមួយ Lille ក្រោយបញ្ចប់ការខ្ចីជើងនៅក្លឹប Leece កាលពីរដូវកាលចាស់។ទោះបីមានវ័យទើបតែ២៩ឆ្នាំ ប៉ុន្តែកីឡាករខ្សែ គារពារកណ្តាលរូបនេះមានបទពិសោធន៍ច្រើនក្រាស់កែលជាមួយក្លឹបធំៗដូចជា Lyon និង Barcelona ជាដើម។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង