(ទីក្រុងឡុងដ៏)៖ យោងតាមប្រភពសារព័ត៌មាន BBC ចុះផ្សាយនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្លឹបអង់គ្លេស Newcastle United បានចុះហត្ថលេខាលើខ្សែការពារ Tino Livramento របស់ក្លឹបអង់គ្លេសដូចគ្នា Southampton ដែលមានតម្លៃផ្ទេរប្រមាណជា ៤០លានផោន ឬស្មើនិង ៥១លានដុល្លារ ខណៈតម្លៃដេញថ្លៃត្រឹមតែ ៣២លានផោន ប៉ុណ្ណោះ ធ្វើឲ្យកីឡាករវ័យ ២០ឆ្នាំរូបនេះ បានសម្រេចចិត្តចុះកិច្ចសន្យាកុងត្រារយៈពេល ៥ឆ្នាំ ជាមួយក្លឹប Newcastle ដោយខ្សែការពារម្នាក់នេះធ្លាប់ជាអតីតយុវជនរបស់តោខៀវ Chelsea នៅអំឡុងឆ្នាំ២០០៩-២០២១ ដោយកាលនោះបានផ្ទេរទៅ Southampton ក្នុងតម្លៃ ៥លានផោន។ គួរបញ្ជាក់ផងដែរថា កីឡាករ Livramento បានក្លាយជាកីឡាករទី៣ ដែលក្លឹបយកបាននារដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Sandro Tonali និង Harvey Barnes ដោយស្ថិតក្នុងទីផ្សារដោះដូរកីឡាករនៅរយៈពេល ៣សប្តាហ៍ទៀតនឹងត្រូវបិទបញ្ចប់។ ខណៈរូបគេជាខ្សែការពារលេងបាន ៣៤លើក រកបាន ១គ្រាប់ជាមួយ Southampton ក្នុងរយៈពេល ២រដូវកាល ហើយក្លឹប Newcastle កាលពីរដូវកាលមុនបានបញ្ចប់នៅលេខរៀងទី៣ នៅ Premier League ស្របពេលដែលក្រុមកំពុងតែដឹកនាំដោយលោក Eddie Howe សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មីខាងមុខនេះ ដែលត្រូវជួបជាមួយក្រុម Aston Villa៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទស្សនានូវវីដេអូខាងក្រោម៖