Close
Sponsor ads Featured-Image
កីឡាករនៅក្របខណ្ឌ EPL ត្រូវបន្តលត់ជង្គង់ព្រោះមូលហេតុសំខាន់មួយនេះ
ទំហំអក្សរ
តូច
ធំ

កាពីតែនក្លឹបទាំង២០នៅក្របខណ្ឌ Premier League បានបញ្ជាក់អោយដឹងច្បាស់ថា​កីឡាករដែលចូលរួមធ្វើការប្រកួតនៅលើទីលាន​និងត្រូវ​បន្តធ្វើការលុតជង្គង់សម្រាប់ការប្រកួតមួយចំនួនក្នុងរដូវកាល ២០២៣-២០២៤ ដែលនិងធ្វើឡើងនៅចុងសប្តាហ៍នេះមានន័យថាកីឡាករទាំងអស់នោះ​នឹង​​លុតជង្គង់​អំឡុងពេលមុនបើក និងបិទការប្រកួតលីកកំពូលអង់គ្លេសដែលកាយវិការនេះគឺធ្វើឡើងនៅកំលុង​ខែតុលា និងខែមេសា និងក្នុង​ការ​ប្រកួត Boxing Day(នៅខែធ្នូ)សំដៅប្រឆាំងលើការរើសអើសជាតិសាសសន៍។


គួរបញ្ជាក់ថាសកម្មភាពលត់ជង្គង់នេះ​ត្រូវ​បាន​កីឡាករ​ប្រើ​តាំងពី​ការ​ធ្វើ​ឃាត​លោក George Floyd នៅសហរដ្ឋអាមេរិកដោយប៉ូលីស និង​ការ​តវ៉ាដែលសកម្មភាពនោះត្រូវបានគេដាក់ ឈ្មោះថា Black Lives Matter មកម្លេះ។

ប្រធានក្រុមបានមូលមតិគ្នាដោយបានបញ្ចេញទស្សនយល់ឃើញថាៈយើងរួបរួមនៅក្នុងជំនឿមិនមានការរើសអើងជាតិសាសសន៍នៅក្នុង​កីឡា​បាល់ទាត់សម័យទំនើបឬសង្គមមួយដែលមានភាពទូលំទូលាយនិងការទទួលយកនូវសិទ្ធិសេរីភាព។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង