ក្លឹប Paris St-Germain បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ពីក្រុម Benfica ក្នុងកិច្ចសន្យាខ្ចីជើង ពេញមួយរដូវកាលពោលគឺបន្ទាប់ពីកីឡាករអន្តរជាតិព័ររទុយហ្គាល់រូបនេះស៊ុតបាល់បញ្ចូលទី ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ លើកសម្រាប់ Benfica ក្នុងយុទ្ធនាការរដូវកាល២០២២-២០២៣កន្លងទៅ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះផងដែរក៏បានបង្កើតព្រឹត្តិការណ៍ដ៍ភ្ញាក់ផ្អើលជាប្រវត្តិសាស្រ្តផងដែរដោយបានស៊ុតបញ្ចូលទីបីគ្រាប់/១ប្រកួតពេលប្រកួតជាមួយស្វីសវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុននៅប្រទេសកាតា ដែលជាហេតុធ្វើអោយមានការចាប់អារម្មណ៍ ពីក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុប។ការមកដល់របស់ Ramos ក៏បានកើតមានឡើងស្របពេលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ក្លឹបគឺ Neymar បានប្រាប់ប្រធាន PSG ថាខ្លួនចង់ចាកចេញពីទឹកដី Parc Des Princes ព្រមជាមួយការនៅជាប់គាំងបន្តកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe ដែលផុត កំណត់នៅរដូវក្តៅឆ្នាំក្រោយ ហើយចង់ចូលរួមជាមួយ Real Madrid នោះ។
Ramos បានក្លាយជាសមិជិកទី៩នៃក្រុមជើងឯក ក្លឹប Ligue ១ រដូវកាលនេះ ខណៈPSG និងសិក្សាពីសមត្ថភាព ព្រមទាំងគុណភាពដែលរូបគេនិង បង្ហាញខ្លួនអោយក្លឹបជាមួយជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៍ស្រដៀងទៅនឹងកិច្ចព្រមព្រៀងដែលពួកគេបញ្ចប់ការផ្ទេរ Mbappe ពី Monaco ក្នុងឆ្នាំ ២០១៧ ។
ប្រភព:BBC
វីដេអូ: Portugal vs Switzerland
វីដេអូ: ជំនាញ Goncalo Ramos
ក្រុមJuventus បានបញ្ចប់តំណែងគ្រូបង្វឹកលោក Massimiliano Allegri ពីរថ្ងៃបន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់Coppa Italia ដោយផ្តួលក្រុម Atalanta ១-0 សម្រាប់ការប្រកួតនៅក្នុងទីក្រុងរ៉ូម ។ ហេតុផលដ៏សំខាន់នៃការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះត្រូវបានមហាជននិង មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោក Allegri បានបង្ហាញកាយវិការជេរប្រមាថដល់មន្ត្រីការប្រកួតចំនួន ៤ រូប ព្រមជាមួយនិងការដោអាវ ក្រវ៉ាត់ក និងសម្លៀកបំពាគ់ចេញអំឡុងពេលប្រកួត និង ក្រោយពេលប្រារព្ធពិធី។ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីមានបានបើកការស៊ើបអង្កេតលើករណីនេះខណៈនៅថ្ងៃសុក្រម្សិលមិញJuventus បានបញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះ មិនមែនជាអ្នកចាត់ការទូទៅរបស់ពួកគេទៀតទេ។សេចក្តីថ្លែងការណ៍មួយបានសរសេរថា : ការបណ្តេញចេញនេះធ្វើឡើងតាមអាកប្បកិរិយាមួយចំនួនក្នុងអំឡុងពេល និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលក្លឹបចាត់ទុកថាមិនបានអោយតម្លៃ និងកេរ្ត៏ឈ្មោះក៏ដូចជាងមុខមាត់ដល់ Juventus ។អត្ថបទកំពុងចាប់អារម្មណ៍៖ Juventus ចែកផ្លូវជាមួយគ្រូបង្វឹកក្រោយជួយក្រុមលើកពាន Coppa Italia បាន ២ថ្ងៃ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថាលោក Allegri មានកំហឹងអ្វីអោយប្រាកដ ខណៈនៅនាទីទី៩៥រូបលោកត្រូវបានបណ្តេញចេញពីការប្រកួតស្របពេលសាម៉ីខ្លួនលោក Allegriបានដឹងខ្លួនឯងច្បាស់ថារូបលោកអាចនិងបាត់បង់តំណែងក្រោយពីមិនអាចជួយអោយ Juventus ឈ្នះជើងឯក Serie A […]