មិនបង្អែបង្អង់យូរទោះបីជាច្រានចោលសំណើរដេញថ្លៃតម្លៃ២០លានផោនពីសំណាក់ក្លឹប West Ham ប៉ុន្តែក្លឹបបិសាចក្រហម Man. United កំពុង សម្លឹងឃើញបេក្ខភាពខ្សែការពារ Jean-Clair Todibo ដើម្បីយកមកជំនួសតំណែង Harry Maguire ក្រោយពីរូបគេត្រូវបានអស់ទំនុកចិត្ត និងដកចេញពីតំណែងប្រធានក្រុមកាលពីខែមុន ។ ប្រភពពី Football Insider បន្តថាៈក្លឹបញញួរធំ West Ham បានកំពុងបង្កើនតម្លៃដេញថ្លៃសាជាថ្មីជាមួយនិងទឹកប្រាក់៦០ លានផោនដើម្បីចុះហត្ថលេខាទាំងMaguire និង ខ្សែបម្រើ Scott McTominay ។
កីឡាករអន្តរជាតិបារាំង Todibo មានតម្លៃខ្លួនប្រមាណ២៦លានផោនបានឆ្លងកាត់សាលាបណ្តុះបណ្តាលក្លឹបយុវជនថ្នាល Toulouse មុនពេលផ្ទេរទៅកាន់ Barcelona ក្នុងខែមករា ឆ្នាំ ២០១៩។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លះរូបគេចូលលេងឈុតធំបានតែ ៥ ដងប៉ុណ្ណោះ។
ហើយអំឡុងពេលនោះកីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់លេងខ្ចីជើងនៅក្លឹប Schalke ០៤, SL Benfica និង បានផ្លាស់ទៅកាន់ក្លឹប Niceជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅឆ្នាំ ២០២១ ក្នុងតម្លៃ ៨.៥លានអឺរ៉ូ ។
ចាប់តាំងពីពេលនោះមក កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានខកខានបង្ហាញខ្លួនត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧៦ ប្រកួតនៅLigue ១ សម្រាប់ Nice ស្របពេលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧ឯណោះ។
ប្រភព:sportskeeda
វីដេអូ:
ក្រុមJuventus បានបញ្ចប់តំណែងគ្រូបង្វឹកលោក Massimiliano Allegri ពីរថ្ងៃបន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់Coppa Italia ដោយផ្តួលក្រុម Atalanta ១-0 សម្រាប់ការប្រកួតនៅក្នុងទីក្រុងរ៉ូម ។ ហេតុផលដ៏សំខាន់នៃការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះត្រូវបានមហាជននិង មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោក Allegri បានបង្ហាញកាយវិការជេរប្រមាថដល់មន្ត្រីការប្រកួតចំនួន ៤ រូប ព្រមជាមួយនិងការដោអាវ ក្រវ៉ាត់ក និងសម្លៀកបំពាគ់ចេញអំឡុងពេលប្រកួត និង ក្រោយពេលប្រារព្ធពិធី។ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីមានបានបើកការស៊ើបអង្កេតលើករណីនេះខណៈនៅថ្ងៃសុក្រម្សិលមិញJuventus បានបញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះ មិនមែនជាអ្នកចាត់ការទូទៅរបស់ពួកគេទៀតទេ។សេចក្តីថ្លែងការណ៍មួយបានសរសេរថា : ការបណ្តេញចេញនេះធ្វើឡើងតាមអាកប្បកិរិយាមួយចំនួនក្នុងអំឡុងពេល និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលក្លឹបចាត់ទុកថាមិនបានអោយតម្លៃ និងកេរ្ត៏ឈ្មោះក៏ដូចជាងមុខមាត់ដល់ Juventus ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតខ្សែប្រយុទ្ធ Man.Utd ក្លាយជាគ្រូបង្វឹកឈុតធំក្លឹបនៅលីកកំពូលហូឡង់ (មាន៣វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថាលោក Allegri មានកំហឹងអ្វីអោយប្រាកដ ខណៈនៅនាទីទី៩៥រូបលោកត្រូវបានបណ្តេញចេញពីការប្រកួតស្របពេលសាម៉ីខ្លួនលោក Allegriបានដឹងខ្លួនឯងច្បាស់ថារូបលោកអាចនិងបាត់បង់តំណែងក្រោយពីមិនអាចជួយអោយ Juventus ឈ្នះជើងឯក Serie A នៅរដូវនេះផងស្របពេលគ្រូបង្វឹក លោក Thiago […]