ចាស់មិនទៅថ្មីមិនមក! Chelsea បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំងម្នាក់ ខណៈតម្លៃផ្ទេរប្រមាណ ៤៥លានអឺរ៉ូ

Published 3 years ago
1.2K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន BBC បានរាយការណ៍មកថា ក្លឹបនៅអង់គ្លេសតោខៀវ Chelsea បានចុះហត្ថលេខានាំយកខ្សែការពារកណ្តាលសញ្ជាតិបារាំង Axel Disasi របស់ក្លឹបនៅបារាំង AS Monaco ដោយតម្លៃខ្លួនក្នុងការផ្ទេរប្រមាណជា ៤៥លានអឺរ៉ូ ឬស្មើនិង ៤៩លានដុល្លារ ដែលមានកិច្ចសន្យាកុងត្រារយៈពេល ៦ឆ្នាំ។ កីឡាករ Disasi មានអាយុ ២៥ឆ្នាំ ត្រូវបានកោះហៅលេងចំនួន៤លើកឲ្យក្រុមជម្រើសជាតិមាន់គកបារាំង ហើយបានបង្ហាញខ្លួនចំនួន ១៣០លើក ក្នុងលីគកំពូលបារាំងផងដែរ។ លើសពីនេះទៅទៀត Chelsea បាននឹងកំពុងខិតខំដើម្បីស្តារឡើងវិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mauricio Pochettino បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាង Premier League កាលពីរដូវកាលមុន ជាប្រវត្តិដ៏អាក្រក់បំផុតរបស់ពួកគេគិតចាប់តាំងពីឆ្នាំ១៩៩៤ មក៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea agree £39m Axel Disasi transfer with Monaco defender drafted in to replace injured Wesley Fofana | The Sun

Axel Disasi to Chelsea Football Club

Axel Disasi: Chelsea welcomes Axel Disasi from Monaco in £38.8 million transfer deal, Bolstering Their defensive lineup - The Economic Times

Related Articles