
(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើ Franck Kessié របស់ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើកិច្ចព្រមព្រៀងសម្រេចក្នុងការផ្ទេរទៅកាន់ក្លឹបអារ៉ាប់ Al Ahli ដែលតម្លៃផ្ទេរប្រមាណ ១៥លានអឺរ៉ូ ហើយមានកិច្ចសន្យាកុងត្រា រយៈពេល ៣ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៦៕

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC



