Close
Featured-Image
Messi បន្តរកបានគ្រាប់បាល់២គ្រាប់ខណៈ Inter Miami ផ្តួល Orlando City (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Lionel Messi បានបន្តការបង្ហាញទម្រង់លលេងល្អសម្រាប់ Inter Miami ខណៈខ្សែប្រយុទ្ធស្លាបវ័យ៣៦ឆ្នាំ​រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីគ្រាប់​ក្នុងជ័យជម្នះ ៣-១ លើក្រុម Orlando City ក្នុងការប្រកួតពានរង្វាន់ Leagues Cup កាលពីថ្ងៃពុធ។មានន័យថាជ័យជំនះនេះបានជួយអោយក្រុម​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត។

គួររំលឹកថាInter Miami មិនដែលឈ្នះសោះក្នុង ១១ ប្រកួតចុងក្រោយមុនពេលនៃការមកដល់របស់វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន Messi មកដល់ ប៉ុន្តែឥឡូវនេះក្រុមបានរកឃើញជ័យជំនះ៣លើកចុងក្រោយរបស់ពួកគេជាប់ៗគ្នា។ជាមួយគ្នានោះខ្សែការពារស្លាប Jordi Alba អតីតមិត្តរួមក្រុម Barcelona របស់ Messi បានបង្ហាញខ្លួនជាលើកដំបូងនៅInter Miami បានចូលលេងជាកីឡាករបម្រុងនៅនាទីទី ៦៤ ។

Inter Miami ដែលមានម្ចាស់គ្រប់គ្រងគឺអតីតខ្សែបម្រើស្លាប David Beckham នឹងប្រកួតជាមួយក្រុម FC Dallas ក្នុងរដ្ឋតិចសាស់ នៅថ្ងៃអាទិត្យ បន្តទៀតដើម្បីរកឃើញក្រុមទៅវគ្គ៨ក្រុមចុងក្រោយ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
featured image

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

ចុចអានបន្ត
អត្ថបទទាក់ទង