ក្លឹបមេឃខៀវ Man.City បានយល់ព្រមលើតម្លៃខ្លួន ៩០ លានអឺរ៉ូ ស្មើនិ៧៧ លានផោនសម្រាប់ការផ្ទេរយកខ្សែការពារកណ្តាលRB Leipzig កីឡាករ Josko Gvardiol មកកាន់ទឹកដី Etihad មុនរដូវកាលថ្មីចាប់ផ្តើមបើទោះបីជាកន្លងមកក្លឹបនៅលីកកំពូលអាឡឺម៉ង់បានបង្ហាញចេតនាមិន ចង់លក់កីឡាករអន្តរជាតិក្រូអាតតរូបនេះក្នុងតម្លៃតិចជាង៨៦លានផោននោះទេ។ ទោះយ៉ាងណាតម្លៃខ្លួននៃការផ្ទេរកីឡាករអន្តរជាតិក្រូអាតវ័យ២១ឆ្នាំរូបនេះនៅមិនទាន់អាចបំបែកកំនត់ត្រាកីឡាករ Harry Maguire ដែលបានផ្ទេរពី Leicester City មក Old Trafford កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ៨០លានផោននោះទេ។
Gvardiiol បង្ហាញខ្លួនសរុបបាន៨៧ ប្រកួតក្រោយផ្ទេរពី Dynamo Zagreb មក RB Leipzig ក្នុងឆ្នាំ២០២១ ខណៈមានការរំពឹងទុកថា Gvardiol នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ។ គ្រូបង្វឹកដែលដឹកនាំក្លឹបឈ្នះជើងឯក៣ក្របខណ្ឌកាលពីរដូវកាលចាស់លោក Pep Guardiola ជឿជាក់ថា Gvardiol នឹងពង្រឹងផ្នែកខាងឆ្វេងនៃខ្សែការពារកណ្តាលរបស់គាត់ ហើយជាមួយនឹង Ruben Dias, Manuel Akanji និង Nathan Ake ក៏អាចបំពេញតួនាទីនោះបាន ការមកដល់របស់គាត់អាចនឹងដាក់អនាគតរបស់ Aymeric Laporte នៅ Etihad Stadium នៅក្រោមមីក្រូទស្សន៍។
ប្រភព:BBC
វីដេអូ
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]