ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាលោក Pochettino បានកំពុងខិតខំតស៊ូ និង ទទួលខុសត្រូវដឹកនាំក្រុមតោខៀវ Chelsea ត្រៀមចូល រួមប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មីក្រោយពីពួកគេបញ្ចប់ក្នុងចំណាត់រហូតដល់លេខរៀងទី ១២ ឯណោះ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សកីឡាករឆ្នើមៗមួយចំនួនសរុប២៥ នាក់បានចាកចេញពីកីឡដ្ឋាន Stamford Bridge ដែលក្នុងនោះរួមមាន Kai Havertz, Mason Mount, Cesar Azpilicueta និង Mateo Kovacic ដែលជាសមាជិកសំខាន់សម្រាប់ក្រុម។ ទោះយ៉ាងណាយើងក្រឡេកមើលកីឡាករ៤រូប ដែលគ្រូបង្វឹកសញ្ជាតិ អាហ្សង់ទីនសម្លឹងចង់យកមកពង្រឹង និង កសាងក្រុមឡើងវិញ។
១.Moses Caicedo
ខ្សែបម្រើ-ការពារស្លាបស្តាំសញ្ជាតិអេក្វាឌ័រវ័យ២១ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្រុម Brighton និងជាទីចង់បានរបស់ក្លឹបជាយូរមកហើយនោះ។
២.Romeo Lavia
ខ្សែបម្រើ-ការពារវ័យ ១៩ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងអោយក្រុម Southampton ដែលត្រូវកាត់ទៅលេងលីកលំដាប់ទីពីរអង់គ្លេសនៅរដូវកាលក្រោយ។
៣.Tyler Adams
ខ្សែបម្រើអន្តរជាតិអាមេរិកវ័យ២៤ឆ្នាំរូបនេះបច្ចុប្បន្នជាកីឡាកររបស់ក្លឹបLeeds Utdដែលត្រូវបានកាត់ទៅលេងនៅក្របខណ្ឌChampionship។
៤.Edson Alvarez
ខ្សែបម្រើសញ្ជតិមិកសិកវ័យ២៥ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្លឹប Ajax នៅលីកកំពូលហូឡង់៊
៥.Gabri Veiga
កីឡាករអន្តរជាតិអេស្បាញវ័យ២១ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្លឹប Celta Viga។
ប្រភព:sportsbrief