
ពេញលេងហើយ! Barca កំពុងត្រៀមតារាឆ្នើមកំពូល ៣រូប ជាថ្នូរសម្រាប់ដោះដូរនាំយក Mbappe មកកាន់ទឹកដី Camp Nou
ទំហំអក្សរ
តូច
ធំ
(បារាំង)៖ បើតាមរបាយការណ៍សារព័ត៌មាន Foot Mercato បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona និងលោកគ្រូ Xavi បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចព្រមព្រៀងដ៏មិនគួរឲ្យជឿមួយ ក្នុងការវៃចេញតារាឆ្នើមកំពូល ៣រូប សម្រាប់ជាថ្នូរក្នុងការដោះដូរនាំយកខ្សែប្រយុទ្ធដ៏មានឥទ្ធិពលរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឹ Kylian Mbappe ដោយកីឡាករដែលត្រៀមដោះដូរនោះមានដូចជា:
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- កីឡាករវ័យ ២៦ឆ្នាំ Ousmane Dembele ដែលនឹងខិតជិតផ្ទេរទៅកាន់ PSG ស្រាប់ ខណៈសាមីខ្លួនយល់ព្រមសំណើកុងត្រា ៥ឆ្នាំ ជាមួយ PSG ទោះបីជា Barca មិនទាន់យល់ព្រមលើតម្លៃខ្លួនក៏ដោយ។
- កីឡាករទី២ គឺខ្សែបម្រើស្លាប Raphinha ដែល Barcelona បានចំណាយកញ្ចប់ទឹកប្រាក់ ៥៥លានផោន ពី Leed កាលពីរដូវកាលមុន។
- ចំណែកឯកីឡាករចុងក្រោយ គឺខ្សែបម្រើឆ្នើម វ័យ១៨ឆ្នាំ Gavi ក៏មានឈ្មោះក្នុងបញ្ជីការដោះដូរនេះដែរ៕
ប្រភព៖ sportbible.com
អត្ថបទទាក់ទង

2 days ago .
89 Views
ខ្ញីកាន់តែចាស់ កាន់តែហិល! Lewandowski បន្តបង្ហាញភាពអស្ចរ្យរបស់ខ្លួនឲ្យ Barca (មានវីដេអូ)

5 days ago .
421 Views
អុញចង់លូកថ្លើម! ភ្នាក់ងារ Arnold ជួបពិភាក្សាក្លឹបគូប្រជែង Real Madrid

3 weeks ago .
161 Views
អ្នកគាំទ្រសឹងមិនជឿនឹងភ្នែកពីការស៊ុតរបស់ Yamal ពីក្រៅប្រអប់ទូកយ៉ាងអស្ចារ្យ (មានវីដេអូ)

4 weeks ago .
238 Views
Man Utd ចាប់អារម្មណ៍លើខ្សែបម្រើឆ្នើមម្នាក់របស់ Barca ដើម្បីមកចាប់ដៃគូជាមួយ Ugarte