(បរទេស)៖ យោងតាមគេហទំព័រវេបសាយ goal.com បានឲ្យដឹងថា ខ្សែការពារសញ្ជាតិអង់គ្លេស Luke Shaw បាននិយាយបង្ហាញពីគោលដៅមហិច្ឆតាយ៉ាងមុតមាំរបស់ក្លឹបបិសាចក្រហម Manchester United ដើម្បីឈ្នះគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២៣/២៤ ខាងមុខនេះ។ Shaw បានបន្ថែមទៀតថា «ខ្ញុំគិតថាពួកយើងទាំងអស់គ្នាពិតជារំភើប… វាតែងតែមានភាពវិជ្ជមាន ហើយជាការពិតណាស់ បន្ទាប់ពីបញ្ចប់រដូវកាលដោយការខកចិត្ត ដោយបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ខ្ញុំគិតថាយើងមានអ្វីៗជាច្រើនដើម្បីកែលម្អលើបញ្ហានេះ។ គោលបំណងរបស់យើងតាំងពីដើមរដូវកាលនេះ គឺត្រូវតែឈ្នះរាល់ការប្រកួតទាំងអស់ដែលយើងមាន ហើយខ្ញុំមានអារម្មណ៍ថា ប្រសិនបើយើងបន្តពង្រឹងកម្លាំងបន្ថែមដល់ក្រុមរបស់យើងបានទៀតនោះ ដូច្នេះហេតុអ្វីពួកយើងមិនធ្វើវា?» ។
មិនតែប៉ុណ្ណោះក្លឹប Man Utd នឹងបង្កើតការប្រកួតប្រជែងដ៏ខ្លាំងក្លានៅគ្រប់ការប្រកួតទាំងអស់ ហើយនឹងធ្វើឲ្យក្រុមមានភាពលេចធ្លោ មិនថានៅក្នុងលីគ Premier League និងនៅក្រមខណ្ឌ UEFA Champion League ឡើយ ខណៈក្លឹបបិសាចក្រហមបានចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីបានជាច្រើនរូប នាពេលកន្លងទៅថ្មីៗនេះ សម្រាប់ប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត៕
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]