
(ឡុងដ៏)៖ ក្លឹបអង់គ្លេសហង្សក្រហម Liverpool បានបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើកណ្តាល Jordan Henderson បានសម្រេចចូលរួមជាមួយ Al-Ettifaq ក្នុងកិច្ចសន្យា រយៈពេល ៣ឆ្នាំ ខណៈទទួលប្រាក់ខែប្រចាំសប្តាហ៍មានចំនួន ៧សែនផោន ឬ ៧០មុឺនផោន ដែលមានចំនួនខ្ពស់ជាងប្រាក់ខែបច្ចុប្បន្នរបស់គាត់ជិត ៤ដង កាលនៅក្រុមហង្សក្រហម។ របាយកាណ៍បង្ហាញថា ក្លឹប Al-Ettifaq FC នឹងបង់ប្រាក់ ១២លានផោន ជាមួយកម្មវិធីបូកបន្ថែមទៅកាន់ Liverpool ជាថ្លៃផ្ទេរគាត់ទៅចូលរួមជាមួយក្រុមលីគអារ៉ាប៊ីសាអូឌីត Saudi Pro League ដែលគ្រូបង្វឹកនាមជាវីរបុរសក្លឹប Liverpool លោក Steven Gerrard នៅទីនោះ។
ការផ្លាស់ប្តូរទៅកាន់ក្រុមនៃលីគSaudi Pro League នេះផងដែរ បន្ទាប់ពី Henderson បានសម្រេចប្រកាសបញ្ចប់អាជីពជាមួយក្រុមហង្សក្រហមក្រោយរួមរស់រយៈពេល ១២ឆ្នាំរបស់គាត់កន្លងមក ដែលផ្ទេរមកពី Sunderland កាលឆ្នាំ២០១១។ Henderson ជាខ្សែបម្រើសញ្ជាតិអង់គ្លេស ក៏បានឈ្នះពានធំៗ UEFA Champions League, Premier League, FIFA Club World Cup ជាមួយក្លឹបហង្សក្រហមផងដែរ។ រំលឹកផងដែរថា Henderson ជាខ្សែបម្រើកណ្តាលបានរួមចំណែកជួយក្លិប Liverpool ឈ្នះពាន Premier League ជាថ្មីម្តងទៀត នៅរដូវកាលឆ្នាំ២០១៩-២០ ក្នុងរយៈពេលការរង់ចាំ ៣០ឆ្នាំរបស់ពួកគេ៕

ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich គឺ Thomas Muller ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម នៅចុងបញ្ចប់រដូវកាល ២០២៤ – ២០២៥ បន្ទាប់ពីការចរចារកុងត្រាថ្មីមិនទទួលបានជោគជ័យ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Emery និយាយបែបនេះ ទោះបី Rashford ទាត់ចូល២គ្រាប់ក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Muller ដែលបានចំណាយពេលពេលមួយអាជីពរបស់ខ្លួនជាមួយនឹងក្រុម Bayern តាំងពីឈុតថ្នាលក្នុងឆ្នាំ២០០០ តែងតែជាផ្នែកដ៏សំខាន់ក្នុងក្លឹបយក្សមួយនេះគ្រប់រដូវកាលទាំងអស់។ ទោះបីជាយ៉ាងណាមិញតំណែងរបស់ខ្លួនហាក់បីបានបាត់បង់នៅឆ្នាំ២០២៥នេះ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ២៧ប្រកួតប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់ក្លឹបដែលមិនបន្តកុងត្រាថ្មី គឺជាការព្រមព្រៀងពីសំណាក់ភាគគីខាងក្រុមប្រឹក្សាភិបាលរបស់ក្លឹប និងបញ្ហាប្រាក់ឈ្នួលផងដែល ដោយក្លឹបបច្ចុប្បន្នកំពុងមានផែនការក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ។ ទោះបីជាមិនបន្តកុងត្រាថ្មីក៏ដោយ ប៉ុន្តែក្រុម Bayern នឹងផ្តល់ជាការគោរពដល់ Muller ក្នុងការចូលរួមចំណែកក្នុងផ្នែកណាមួយរបស់ក្រុមនាពេលអនាគត ដោយការចរចារនឹងធ្វើឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ។ Muller បានបង្ហើបអំពីមហិច្ឆតាក្នុងការបន្តអាជីពរបស់ខ្លួនបន្តទៀត ខណៈរូបគេរំពឹងថា នឹងមានសំណើរមកពីក្លឹបនៅសហរដ្ឋអាមេរិក ដោយគាត់បានចេញសេចក្តីប្រកាសថា លោកនឹងមិនលេងឲ្យក្រុមផ្សេងក្នុងក្របខណ្ឌ Bundesliga ជាដាច់ខាត៕



