បរទេស៖ Danny Drinkwater ជាអតីតខ្សែបម្រើរបស់ Leicester និង Chelsea ជឿជាក់ថា គាត់មានអ្វីជាច្រើនដែលអាចផ្តល់ឱ្យបាល់ទាត់បន្តទៀត ទោះបីជាគាត់មិនមានក្លឹបលេងអស់រយៈពេល១២ខែក៏ដោយ។ កីឡាករវ័យ 33 ឆ្នាំរូបនេះមិនបានប្រកួតសូម្បីមួយដង ចាប់តាំងពីលេងក្នុងលក្ខខណ្ឌខ្ចីជើងឱ្យក្លឹប Championship Reading កាលពីថ្ងៃទី 30 ខែមេសា ឆ្នាំ 2022 ហើយមិនមានក្លឹបលេងនៅឡើយក្រោយពីក្លឹប Chelsea ដោះលែងគាត់កាលពីរដូវក្តៅមុន។ ទោះជាយ៉ាងណាក៏ដោយ Drinkwater ជាខ្សែបម្រើដ៏ឆ្នើមម្នាក់ដោយធ្លាប់ឈ្នះ Premier League កាលពីឆ្នាំ២០១៦។
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]