Close
Close
Ads: 88BOL
អតីតមិត្តរួមក្រុម Kante ម្នាក់កំពុងដង្ហោយរកក្លឹបលេងគួរអាណិត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ការផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea អាចចាត់ទុកថាជាសុបិន្តដ៍អាក្រក់បំផុតសម្រាប់ Danny Drinkwater ពោលគឺបន្ទាប់ពីរូបគេ​បានឈ្នះ​ពាន​ក្រប​ខណ្ឌ Premier League ជាមួយអតីតមិត្តរួមក្រុមលោក N’golo Kante ក្នុងឆ្នាំ២០​១៦។ គួររំលឹកថាកីឡាករអន្តរជាតិអង់គ្លេសរូប​នេះបានធ្លាក់​ហុង​ស៊ុយ​ចុះស្ទើរតែហៅលែងលឺ បន្ទាប់​ពី Chelsea ដោះលែងរូបគេអោយចាកចេញពីក្លឹបកាលពីឆ្នាំមុន ក្រោយរយៈពេល៥ ឆ្នាំ ក្រោយបង្ហាញខ្លួន​ចូល​លេងបានតែ១២ប្រកួតប៉ុណ្ណោះ។



ទោះយ៉ាងណាបច្ចុប្បន្ននេះDanny Drinkwater អតីតខ្សែបម្រើ Chelsea វ័យ៣៣ឆ្នាំរូបនេះបច្ចុប្បន្នមិនមានក្លឹបលេងកំពុងតែធ្វើការអំពាវនាវគួរ​អោយអាណិតទៅ​កាន់ក្លឹបដែល​ចង់ចុះហត្ថលេខាលើភ្នាក់ងារដោយឥតគិតថ្លៃនៅរដូវក្តៅនេះ ក្រោយចែកផ្លូវគ្នាក្នុងរយៈពេលជាងមួយឆ្នាំ។រំលឹកដល់អតីតកាល​Drinkwater បាន​បង្កើត​ភាព​ជាដៃគូខ្សែបម្រើដ៏រឹងមាំជាមួយ N’golo Kante ដើម្បីជួយ Leicester City ឈ្នះពាន Premier League ក្នុងរដូវកាល២០១៥-២០១៦ ក្រោម​ការដឹកនាំរបស់គ្រូបង្វឹក Claudio Ranieri ។
ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31