
Chelsea បានច្រានចោលសំណើដេញថ្លៃពីក្រុមញញួរធំWest Ham សម្រាប់ខ្សែបម្រើអង់គ្លេស Conor Gallagher ដែលមានតម្លៃប្រមាណ ៤០ លានផោន។យុវជនថ្នាលក្លឹដែលបានចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើង នៅរដូវកាល២០២១-២០២២ ជាមួយក្រុមស្ទាំងខៀវ Crystal Palace បច្ចុប្បន្នមានវ័យ ២៣ ឆ្នាំនៅសល់កិច្ចសន្យារយៈពេល ២ ឆ្នាំទៀត និងបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរ ទេសចរណ៍ ប្រកួតមុនបើករដូវ កាលនៅ សហរដ្ឋអាមេរិក។

កំលុងរដូវកាលលេងនៅCrystal Palace កីឡាករ Gallagher បានឈ្នះកីឡាករឆ្នើមប្រចាំរដូវកាល និងបានបង្ហាញខ្លួនជាលើកដំបូងអោយ ក្រុម ជម្រើសជាតិអង់គ្លេស និង បានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមឈុតធំ Chelsea កាលពីរដូវកាលមុន ។
[caption id="attachment_7326" align="alignnone" width="300"] MANCHESTER, ENGLAND – JUNE 18: Conor Gallagher of England looks on during a training session at Carrington Training Ground on June 18, 2023 in Manchester, England. (Photo by Alex Livesey/Getty Images)
Chelsea ចង់រក្សាទុកកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ ការបង្ហាញខ្លួន ៤៥ លើកក្រោយការចាកចេញ របស់ Mason Mount ទៅ Man. United ក្នុងតម្លៃ៥៥លានផោនរួចមក ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



