Close
Featured-Image
លោក Ten Hag: កីឡាកររូបនេះនៅតែជាសមាជិកសំខាន់សម្រាប់ក្រុមMan.Utd(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានលើកឡើងថាៈ ខ្សែការពារកណ្តាល Harry Maguire នៅតែជា សមាជិក​ដ៍​សំខាន់​សម្រាប់ក្រុមទោះបីជាត្រូវបានដកតំណែងចេញពីប្រធានក្រុមក៏ដោយ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបាន សម្រេចផ្តល់​តួនាទី​ដឹកនាំក្រុម ដល់ខ្សែបម្រើស្លាប Bruno Fernandes ជំនួសវិញ ក្រោយមើលឃើញពីគុណសម្បត្តិ​កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះមាន​សម្រាប់ក្រុម​កំលុង​ពេលដឹកនាំបណ្តោះអាសន្នកន្លងមកនោះ។

ទោះយ៉ាងណាមតិមជ្ឈដ្ឋានបាល់ទាត់ភាគច្រើនយល់ឃើញថា ការផ្លាស់ប្តូរនេះជាសញ្ញានៃការដើរថយក្រោយ រឺ ជាតម្រុយនៃការបញ្ចប់អាជីពរបស់ Maguire តែម្តង។ អតីតគ្រូបង្វឹក Ajax បានលើកឡើងបន្ថែមថាៈ មនុស្សគ្រប់គ្នាអាចយល់ថាវាជាការខកចិត្តសម្រាប់កីឡាករ ប៉ុន្តែវាពិត​ជាអាច​ដំណើរ​​ការបានល្អសម្រាប់ក្រុម និងសម្រាប់ Harry ។

ផ្ទុយទៅវិញ វីរបុរស Wayne Rooney ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man.United បានលើកឡើងកាលពីពេល ថ្មីៗនេះថាការចាកចេញរបស់ Maguire ពីទឹកដី Old Trafford គឺជារឿងដ៏ល្អបំផុតសម្រាប់ខ្សែការពារអង់គ្លេសកំនត់​ត្រាថ្លៃបំផុតវ័យ ៣០ ឆ្នាំរូបនេះក៍ព្រោះតែហេតុផលដែលសំខាន់បំផុតមួយទៀតគឺសាម៉ីខ្លួនក៏ចង់ទទួលបានពេលវេលាចូលលេងទៀងទាត់​ដើម្បីមាន​ឪកាសជាប់ជម្រើសជាតិសម្រាប់ បង្ហាញខ្លួននៅព្រឹត្តការណ៍ Euro ២០២៤។

លោកTen Hag ទើបតែបញ្ចប់ការផ្ទេរយកអ្នកចាំទីដែលជាអតីតកូនក្រុម សញ្ជាតិកាមេរូន Andre Onana ពី Inter Milan ក្នុងតម្លៃ ៤៧.២ លានផោនដើម្បីមកជំនួសតំណែង David de Gea ដែលបានចំណាយពេល១២ឆ្នាំជាមួយក្លឹប ខណៈ Onana វ័យ ២៧ឆ្នាំធ្លាប់ធ្វើការរួមគ្នា៥ឆ្នាំនៅ Ajax ។Onana គឺជាសមាជិកទីពីរសម្រាប់ម្ចាស់ជើងឯកអង់គ្លេស២០សម័យ ក្រោយពីពួកគេបានបញ្ចប់ការផ្ទេរយកខ្សែបម្រើសអន្តរជាតិអង់គ្លេស Mason Mount ពីក្រុមតោខៀវ Chelseaរួចមក។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31