
Ryan Giggs មានសេរីភាពក្នុងការ កសាងជីវិតដោយចាប់អាជីពរបស់គាត់ឡើងវិញ ក្រោយពីមេធាវីរបស់វីរបុរសក្រុមបិសាចក្រហម Man.Utd បានបញ្ជាក់កាលពីថ្ងៃអង្គារនេះថាព្រះរាជអាជ្ញាបានដកការចោទប្រកាន់ពីបទរំលោភបំពានរាងកាយ ក្រោយបញ្ចប់ការតស៊ូតាមផ្លូវច្បាប់រយៈពេល ៣ ឆ្នាំ។អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវែលវ័យ៤៩ឆ្នាំរូបនេះ តែងតែបដិសេធការចោទប្រកាន់នៃការគ្រប់គ្រង និងការបង្ខិតបង្ខំ និងការរំលោភបំពានដោយអំពើហិង្សាលើអតីតមិត្តស្រីរបស់គាត់នាង Kate Greville និងការរំលោភប្អូនស្រីរបស់នាងបន្តទៀតគឺ Emma Greville ដែលបានអនុវត្តផ្ទាល់នៅផ្ទះរបស់គាត់តែម្តង។
ពេលនេះ Giggs ត្រូវតែសម្រេចចិត្តថាតើត្រូវចាប់ផ្តើមអាជីពជាគ្រូបង្វឹកឡើងវិញឬអត់ ចាប់តាំងពីគាត់ត្រូវបានចែកផ្លូវពីសមាគមបាល់ទាត់នៃប្រទេសវែលក្នុងខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ។ ទោះយ៉ាងណាគាត់បានដឹកនាំក្រុម Wales ទៅប្រកួតវគ្គជម្រុះ Euro ២០២០ ប៉ុន្តែបានខកខានការប្រកួតនេះ ខណៈអតីតជំនួយការរបស់គាត់គឺ Rob Page បានដឹកនាំក្រុមទៅវគ្គ ១៦ ក្រុមចុងក្រោយ។
ទីបំផុត Giggs បានលាលែងពីតួនាទីរបស់គាត់ក្នុងខែមិថុនា ឆ្នាំ ២០២២ ហើយបន្តតួនាទីពីនោះគឺលោក Page ដឹកនាំក្រុមបានល្អនិងនាំពួកគេចូលរួមប្រកួតបាល់ទាត់ពិភពលោកលើកដំបូងរបស់ Wales ក្នុងរយៈពេល ៦៤ ឆ្នាំ។Giggs ដែលរីកចម្រើនធំធាត់ក្នុងនាមយុវជនថ្នាលក្លឹប Man. City នៅចន្លោះឆ្នាំ ១៩៨៥-១៩៨៧ បានបង្ហាញខ្លួនលេងក្នុងលីគដំបូងរបស់គាត់សម្រាប់ក្រុមMan.United ទល់នឹង Everton ក្នុងខែមីនា ឆ្នាំ ១៩៩១នៅវ័យ ១៧ ឆ្នាំ និងជាកីឡាករតែម្នាក់គត់ដែលលើកពាន Premier League ១៣ដងជាមួយ Man.Utd។
ប្រភព:sportsbrief
វីដេអូ:

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



