
ខ្សែប្រយុទ្ធ Son Heung Min បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះដោយធ្វើការបដិសេធមិនទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីតនោះទេ ព្រោះតែ Premier League នៅតែជាជម្រើសដែលគេចង់បាន។
Son បាននិយាយថា៖” កីឡាករជាច្រើនកំពុងចាប់អារម្មណ៍ផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត ដែលនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍មែនទែន យ៉ាងណាសម្រាប់ខ្ញុំផ្ទាល់ Premier League នៅតែជាក្ដីសុបិនរបស់ខ្ញុំ ខ្ញុំនៅតែចង់លេងនៅទីនេះ ខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់រដូវកាលនេះ “។
កីឡាករនេះបន្តថា៖” កាលពីរដូវកាលមុន ខ្ញុំមានរបួសកាយសម្បទាមួយចំនួន អញ្ចឹងហើយនៅក្នុងរដូវកាលថ្មីនេះ ខ្ញុំចង់បង្ហាញថា ខ្ញុំជា Son ដែលអ្នកទាំងអស់គ្នាបានស្គាល់ “។
នៅក្នុងឆ្នាំនេះ ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតបានធ្វើការវិនិយោគជាច្រើនទៅលើវិស័យបាល់ទាត់ ដោយបានទិញយកកីឡាករអឺរ៉ុបល្បីៗជាច្រើនដូចជា Ronaldo, Benzema និង Kante ជាដើម៕

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី […]


