Close
Sponsor ads Featured-Image
អស់តួនាទីប្រធានក្រុមភ្លាម !ក្លឹបនៅលីកកំពូលអង់គ្លេសចង់បាន Maguire ទៅរួមក្រុម
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯក Uefa Conference League គឺក្រុមញញួរធំWest Ham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែការពារដែល​ទើបតែអស់តួនាទី​ជាប្រធានក្រុមMan.Utd កីឡាករ Harry Maguire ខណៈខ្សែ​ការពារអង់គ្លេសវ័យ ៣០ ឆ្នាំបានបង្ហាញសញ្ញាណអនាគតមិនច្បាស់លាស់នៅ Old Trafford ទៀតនោះទេ។ គួរបញ្ជាក់ថា Maguire ដែលបាត់បង់​ជម្រើសដំបូងទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់លោក Ten Hag ក្រោយការមកដល់របស់Raphael Varane និង Lisandro Martinez ស្របពេលសាម៉ីខ្លួនបានបង្ហាញអារម្មណ៏ហត់នឿយ និង ខកចិត្តយ៉ាងខ្លាំង ក្រោយកាន់តំណែងជាកាពីតែនក្រុមមួយនេះរយៈពេលបីឆ្នាំកន្លះរួចមក។

កិច្ចសន្យារបស់ Maguire មានសុពលភាពរហូតដល់ឆ្នាំ២០២៥ ប៉ុន្តែ Man.Utd បានបង្កើនការពិចារណាលក់អតីតកីឡាករ Leicester City រូបនេះចេញដើម្បីពន្លឿន អោយលោក Ten Hag ពង្រឹង និង កែប្រែមុខមាត់ក្រុមបន្ថែមទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ន ខណៈម្ចាស់ជើងឯកអង់គ្លេស២០សម័យខិតយ៉ាងប្រកៀកក្នុងការចរចារផ្ទេរយកអ្នចចាំទីឆ្នើម Andre Onana ពីក្លឹប Inter Milan មករួមក្រុម។

Maguire បានចូលរួមជាមួយ Man.Utd ក្នុងតម្លៃកំនត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តខ្សែការពារគឺប្រមាណ៨០ លានផោនក្នុងឆ្នាំ ២០១៩ ត្រៀម​និង​ចាកចេញផងដែរ ប្រសិនជាមានសំណើរសមរម្យ ខណៈសាមីខ្លួនចង់ចូលលេងជាប្រចាំនៅរដូវកាលថ្មីនេះដើម្បី​មានឪកាសកោះ​ហៅចូលលេង​អោយក្រុមតោកំណាចអង់គ្លេសនៅព្រឹត្តិការណ៍ Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់ផងដែរ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31