Close
Featured-Image
វីរបុរសជប៉ុន Miura ទោះមានវ័យ ៥៦ឆ្នាំក្តី ក៏លោកនៅតែបន្តការលេងបាល់ឲ្យក្លឹបមួយ នៅប្រទេសព័រទុយហ្គាល់
ទំហំអក្សរ
តូច
ធំ

(អឺរ៉ុប)៖ កីឡាករបាល់ទាត់អាជីព សញ្ជាតិជប៉ុន Kazuyoshi Miura ដែលមានវ័យ ៥៦ឆ្នាំ ជាកីឡាករមានវ័យចំណាស់ជាងគេលើពិភពលោក បានសម្រេចការបន្តលេងជាមួយក្លិបលំដាប់ទី២ ព័រទុយហ្គាល់ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងដោយមិនកំណត់ពេលវេលានោះទេ ដែលការព្រមព្រៀងនេះធ្វើឡើងនាខែកក្កដា ឆ្នាំ២០២៣នេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Only a number: Japan legend Kazuyoshi Miura makes Oliveirense debut at 56 |  Soccer | The Guardian

នេះជាការព្រមព្រៀងបន្តលេងនៅតំបន់អឺរ៉ុប របស់អតីតកីឡាករខ្សែប្រយុទ្ធជប៉ុន Miura ជាមួយក្លិប Oliveirense នៃលក្ខខណ្ឌខ្ចីជើងលើកទី២ បន្ទាប់ពីបានទៅចូលរួមកាលពីខែមករា ដើមឆ្នាំ២០២៣នេះ ផ្ទេរពីក្លិប Yokohama ខណៈលោកបានបង្ហាញខ្លួនដំបូង ២៨នាទីជាមួយក្លិប ហើយបន្តទទួលបានការចូលលេងនាមជាកីឡាករបម្រុងចំនួន ៣លើក ជាមួយក្លិប Oliveirense ក៏មានម្ចាស់ជាជនជាតិជប៉ុនដូចគ្នា។ Kazuyoshi Miura គិតត្រឹមវ័យ ៥៦ឆ្នាំ ពេលនេះជាបណ្តោះអាសន្នលេងបាន ៧៨៦ប្រកួតរកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ២១៨គ្រាប់ សម្រាប់ការលេងជាមួយក្លិបបាល់ទាត់អាជីពផ្លូវការសរុប ១០ក្លិប។

នាមជាកីឡាករតំបន់អាស៊ីម្នាក់ ដែលធ្លាប់លេងបាន ២ប្រកួតនៅក្លិបប្រេស៊ីល Santos និងបាន ២៥ប្រកួតនៅក្លិប Palmeiras ហើយបន្តលេងជាមួយក្លិប Matsubara បានចំនួន ៥ប្រកួត កាលឆ្នាំ១៩៨៦ ក្នុងវ័យ ១៩ឆ្នាំ ហើយក៏ធ្លាប់លេងនៅលីគអ៊ីតាលី, ក្រូអាត និងលីគអូស្ត្រាលី ផងដែរ។ Kazuyoshi Miura ក៏ជាវិរៈបុរសជម្រើសជាតិជប៉ុន ១រូប ដែលបានបង្ហាញខ្លួនបាន ៨៩លើករកបានគ្រាប់ស៊ុត ៥៥គ្រាប់គិតពីឆ្នាំ១៩៩០-២០០០ ខណៈពីមុនគាត់បាននិយាយថា និងលេងដល់វ័យ ៦០ឆ្នាំ ដែលជាវ័យចាស់ជាងគេបំផុតលើពិភពលោកសម្រាប់កីឡាករបាល់ទាត់អាជីព៕

Kazuyoshi Miura joins Oliveirense in deadline day loan move

Kazu Miura garante que vai jogar «pelo menos até aos 60 anos» - TVI Notícias

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol