(អឺរ៉ុប)៖ កីឡាករបាល់ទាត់អាជីព សញ្ជាតិជប៉ុន Kazuyoshi Miura ដែលមានវ័យ ៥៦ឆ្នាំ ជាកីឡាករមានវ័យចំណាស់ជាងគេលើពិភពលោក បានសម្រេចការបន្តលេងជាមួយក្លិបលំដាប់ទី២ ព័រទុយហ្គាល់ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងដោយមិនកំណត់ពេលវេលានោះទេ ដែលការព្រមព្រៀងនេះធ្វើឡើងនាខែកក្កដា ឆ្នាំ២០២៣នេះ។
នេះជាការព្រមព្រៀងបន្តលេងនៅតំបន់អឺរ៉ុប របស់អតីតកីឡាករខ្សែប្រយុទ្ធជប៉ុន Miura ជាមួយក្លិប Oliveirense នៃលក្ខខណ្ឌខ្ចីជើងលើកទី២ បន្ទាប់ពីបានទៅចូលរួមកាលពីខែមករា ដើមឆ្នាំ២០២៣នេះ ផ្ទេរពីក្លិប Yokohama ខណៈលោកបានបង្ហាញខ្លួនដំបូង ២៨នាទីជាមួយក្លិប ហើយបន្តទទួលបានការចូលលេងនាមជាកីឡាករបម្រុងចំនួន ៣លើក ជាមួយក្លិប Oliveirense ក៏មានម្ចាស់ជាជនជាតិជប៉ុនដូចគ្នា។ Kazuyoshi Miura គិតត្រឹមវ័យ ៥៦ឆ្នាំ ពេលនេះជាបណ្តោះអាសន្នលេងបាន ៧៨៦ប្រកួតរកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ២១៨គ្រាប់ សម្រាប់ការលេងជាមួយក្លិបបាល់ទាត់អាជីពផ្លូវការសរុប ១០ក្លិប។
នាមជាកីឡាករតំបន់អាស៊ីម្នាក់ ដែលធ្លាប់លេងបាន ២ប្រកួតនៅក្លិបប្រេស៊ីល Santos និងបាន ២៥ប្រកួតនៅក្លិប Palmeiras ហើយបន្តលេងជាមួយក្លិប Matsubara បានចំនួន ៥ប្រកួត កាលឆ្នាំ១៩៨៦ ក្នុងវ័យ ១៩ឆ្នាំ ហើយក៏ធ្លាប់លេងនៅលីគអ៊ីតាលី, ក្រូអាត និងលីគអូស្ត្រាលី ផងដែរ។ Kazuyoshi Miura ក៏ជាវិរៈបុរសជម្រើសជាតិជប៉ុន ១រូប ដែលបានបង្ហាញខ្លួនបាន ៨៩លើករកបានគ្រាប់ស៊ុត ៥៥គ្រាប់គិតពីឆ្នាំ១៩៩០-២០០០ ខណៈពីមុនគាត់បាននិយាយថា និងលេងដល់វ័យ ៦០ឆ្នាំ ដែលជាវ័យចាស់ជាងគេបំផុតលើពិភពលោកសម្រាប់កីឡាករបាល់ទាត់អាជីព៕
អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Arne Slot កំពុងជម្រុញអោយក្រុមចុះហត្ថលេខានាំយកខ្សែបម្រើ Orkun Kökçü របស់ក្លឹបយក្សព័រទុយហ្គាល់ Benfica មករួមក្រុម នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅពាក់កណ្តាលរដូវកាល(ខែមករា ២០២៥)។គួររំលឹកថាខ្សែបម្រើរូបនេះបានលេងក្រោមការដឹកនាំរបស់លោក Slot នៅក្លឹបលីកកំពូលហូឡង់គឺ Feyenoord ខណៈអ្នកចាត់ការសញ្ជាតិហូឡង់វ័យ ៤៥ឆ្នាំ ចង់បានកីឡាករសញ្ជាតិ តួគីដើមកំណើតហូឡង់បច្ចុប្បន្នមានវ័យ ២៣ឆ្នាំមករួមចំណែកជួយក្រុមបន្ថែមទៀត ក្រោយចាប់ផ្តើមដ៏ល្អសម្រាប់រដូវកាលដំបូងនៅEPL។អត្ថបទកំពុងចាប់អារម្មណ៍៖ នៅមានហាងឆេង! ប៉ុន្តែក្លឹបចង់បាន Pogba មួយនេះមិនត្រូវបានទទួលស្គាល់ដោយ FIFA ទេ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការបង្ហាញខ្លួន៩លើកនៅរដូវកាលនេះផងដែរក្នុងគ្រប់ការប្រកួត Kökçüរកបានគ្រាប់បាល់៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី៣លើក។ចំណែកឯ Liverpool រកបានជ័យជំនះ ៦ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League។ គួររំលឹកថាទោះបីជាមិនទាន់បានចាយលុយក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅក៏ដោយ ក៏Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីដែលបានបន្តតំណែងពីលោក Jurgen Klopp បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងល្អនៅរដូវកាលនេះ។ទោះយ៉ាងណាក្នុងចំណោមកីឡាករដែលបានចុះហត្ថលេខានៅរដូវក្តៅពីររូបគឺខ្សែបម្រើអន្តរជាតិអ៊ីតាលី Federico Chiesa និងអ្នកចាំទីសញ្ជាតិចរចៀ Giorgi […]