
(បរទេស)៖ យោងតាមកាសែត The Athletic បានអះអាងថា ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson ត្រូវជាខ្សែបម្រើឆ្នើមដ៏លេចធ្លោមួយរូបនៅក្នុងក្លឹប បានខិតកាន់តែកៀកក្នុងការទទួលយកសំណើរពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ettifaq។ ខ្សែបម្រើដែលមានបទពិសោធន៍ម្នាក់នេះ នឹងទទួលប្រាក់ឈ្នួលច្រើនជាង ៧០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើគាត់សម្រេចចិត្តផ្ទេរទៅកាន់ក្លឹបអារ៉ាប់មួយនេះ។ ចាប់តាំងពីចូលរួមជាមួយក្លឹបហង្សក្រហមក្នុងឆ្នាំ ២០១១ មកកីឡាករ Henderson បានបង្ហាញខ្លួនចំនួន ៤៩២ប្រកួតជាមួយក្លឹប ដោយអាចរកគ្រាប់បាល់បាន ៣៣គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមចំនួន ៦១លើក។ មិនតែបុណ្ណោះ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់សរុបចំនួន ៨ ក្នុងនាមជាកីឡាកររបស់ Liverpool ដែលមានដូចជា UEFA Champions League, Premier League, FA Cup, EFL Cup និង FIFA Club World Cup។ Henderson អាចនឹងក្លាយជាខ្សែបម្រើចុងក្រោយដែលចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្តៅនេះ បន្ទាប់ពីការចាកចេញរបស់ Alex Oxlade-Chamberlain, James Milner និង Naby Keita៕

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



