Close
Sponsor ads Featured-Image
ប្រធានក្លឹប Barca ថា វាជារឿងពិបាកសម្រាប់ Messi ដើម្បីត្រលប់ទៅ Barca វិញម្តងទៀតនៅថ្ងៃអនាគត
ទំហំអក្សរ
តូច
ធំ

បរទេស៖ ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថា រូបលោកនៅមិនទាន់ច្បាស់អំពីថ្ងៃអនាគតថា តើក្លឹបនឹងអាចចុះកុងត្រាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនគឺ Lionel Messi មកកាន់ទឹកដី Camp Nou វិញម្តងទៀតឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

A Genius in Full Bloom, Lionel Messi Lifts Barcelona - The New York Times

ads

គួររំលឹកផងដែលថា ខ្សែប្រយុទ្ធឆ្នើមរូបនេះបានសម្រេចចិត្តជ្រើសរើសការផ្ទេរទៅកាន់ក្លឹប ​Inter Miami នៅរដូវក្តៅនេះ ជំនួសការផ្ទេរទៅកាន់ក្លឹប Barcelona ក្រោមមូលហេតុក្លឹបមិនមានផែនការច្បាស់លាសឲ្យខ្លួន ដោយរូបគេមិនឲ្យក្លឹបមិនបើកប្រាក់ខែឲ្យកីឡាករផ្សេងៗដើម្បីតែខ្លួនម្នាក់ឯង។ យ៉ាងណាមិញអនាគតរបស់ខ្លួននៅស្ថិតជាចម្ងល់សម្រាប់អ្នកគាំទ្របាល់ទាត់ទាំងអស់ជាពិសេសក្លឹប Barcelona ដោយពួកគេមានក្តីស្រមៃចង់ឃើញខ្សែប្រយុទ្ធរូបនេះវិលត្រលប់ទៅកាន់ Barcelona វិញថ្ងៃណាមួយ។

Is Lionel Messi's G.O.A.T status officially sealed? | Daily Sabah

ទោះយ៉ាងលោក Laporta ដែលជាប្រធានក្លឹប Barcelona បានចេញមកបញ្ជាក់ជុំវិញរឿងទាំងអស់ផងដែលដោយលោកបាននិយាយ៖ «Messi នឹងលេង​ឱ្យ Barca វិញថ្ងៃ​ណា​មួយ? ឥឡូវនេះវាកាន់តែពិបាកខ្លាំង ដូច្នេះអ្នកគួរតែសួរ Leo វិញ យើងទាំងអស់គ្នាចង់ធ្វើវាណាស់ ប៉ុន្តែមិនអាចទៅរួចទេ។ គាត់​នៅតែមាន​ទម្រង់​លេង​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយថាគាត់នឹងវិលត្រលប់មកលេងឲ្យ Barcelona វិញ»។

អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31