

Harry Maguire បានបង្កើនការហ្វឹកហាត់ផ្ទាល់ខ្លួនខ្លួនទ្វេរដងខណៈដែលខ្សែការពារកណ្តាលរូបនេះបានចង់បង្ហាញពីការព្យាយាមតស៊ូប្រយុទ្ធដើម្បីកៅអីជម្រើស១១នាក់ដំបូងរបស់ខ្លួនក្នុងក្រុមបិសាចក្រហម Man. United ឡើងវិញ។ទោះយ៉ាងណាគេហទំព័រ Daily Mail បានចុះផ្សាយថាៈ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានធ្វើការរហ្វឹកហាត់រហូតដល់បីវគ្គក្នុងមួយថ្ងៃ។ និងជាការហ្វឹកហាត់ដ័តានតឹងអស់រយៈពេលជិត ៣ សប្តាហ៍កន្លងមកនេះមុនពេលគាត់ចូលរួមជាមួយបុគ្គលិករបស់ក្លឹប Man.Utd និងមិត្តរួមក្រុមសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលថ្មី។
គួរកត់សម្គាល់ថាកាពីតែនក្រុមMan.Utd រូបនេះ បានបង្ហាញខ្លួនទៀងទាត់មុនពេលការមកដល់របស់អ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag កាលពីរដូវក្តៅមុន។ ទោះយ៉ាងណាក៏ដោយការមកដល់របស់ Lisandro Martinez រឹតតែធ្វើអោយកីឡាករដែលមានកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោកម្នាក់នេះធ្លាក់ចេញពីការពេញចិត្តពោលគឺដោយបង្ហាញតែពីរបីដងប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ស្របពេល Bruno Fernandez បានដើរតួនាទីជាប្រធានក្រុមរាល់ពេលអវត្តមាន Maguire។
គួររំលឹកផងដែរថា Maguire បានដើរតួនាទីជាប្រធានក្រុម Man Utd អស់រយៈពេលជាង ២ ឆ្នាំមកហើយ និងត្រូវបានតែងតាំងឱ្យកាន់តួនាទីក្នុងខែមករា ឆ្នាំ ២០២០ ដោយអតីតគ្រូបង្វឹក Ole Gunnar Solskajer ពោលគឺក្រោយកាន់តួនាទីដឹកនាំជាប្រធានក្រុមបណ្តោះអាសន្នចំនួន ១២ដងរួចមក។
ប្រភព:sportsbrief


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


