
Paris St-Germain បានបំពេញការចុះហត្ថលេខានាំយកកីឡាករអន្តរជាតិកូរ៉េខាងត្បូង Lee Kang-in ក្នុងតម្លៃ២២លានយូរ៉ូពីក្លឹប Real Mallorca មករួមក្រុម ខណៈខ្សែបម្រើវ័យ ២២ ឆ្នាំដែលបានចំណាយពេលពីរឆ្នាំជាមួយក្រុមនៅលីកកំពូលអេស្បាញបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្រុមជើងឯកបារាំង។Lee គឺជាកីឡាករទីបួនរបស់ PSG នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Manuel Ugarte ខ្សែការពារកណ្តាល Milan Skriniar និងខ្សែប្រយុទ្ធ Marco Asensio បានចូលរួមនៅទឹកដី Parc Des Princes។
Lee បានលើកឡើងយ៉ាងដូច្នេះថាៈពិតជាមិនគួរឱ្យជឿដែលខ្ញុំមានឪកាសចូលរួមជាមួយ Paris St-Germainគឺក្លឹបដ៏ធំបំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងកីឡាករដ៏អស្ចារ្យ។ ខ្ញុំពិតជាមិនអាចរង់ចាំក្នុងការចាប់ផ្តើមដំណើរផ្សងព្រេងលើការប្រកួតប្រជែងថ្មីនេះទេ។Lee ធ្លាប់រកគ្រាប់បាល់អោយក្រុមជម្រើសជាតិបាន ១៩ដង និងចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។
ទោះយ៉ាងណាសម្រាប៉ PSG បច្ចុប្បន្នកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ជុំវិញតារាឆ្នើម Kylian Mbappe ក្រោយកីឡាករស្បែកជើងមាស World Cup ២០២២បានប្រាប់ក្លឹបថាគាត់នឹងមិនបន្តកុងត្រាថ្មីក្រោយឆ្នាំ២០២៤នោះឡើយក្រោមការដឹកនំារបស់គ្រូបង្វឹកថ្មីលោក Luis Enrique។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



