Close
Featured-Image
Di Maria ផ្ទេរទៅកាន់អតីតក្លឹប ជាលើកទី២ ក្រោយការចាកចេញអស់ ១៣ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(លីស្បោន)៖ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Angel di Maria បានផ្លាស់ទៅលេងឲ្យក្លិប Benfica ជាលើកទី២ ក្រោយការចាកចេញតាំងពីឆ្នាំ២០១០ មក។ នៅចាំបានថា ក្លិបលេងក្នុងលីគកំពូលរបស់ព័រទុយហ្គាល់ Benfica ជាក្រុមនៅអឺរ៉ុបដំបូងគេ នៅពេល Di Maria បានផ្លាស់ចេញពីក្លិបក្នុងស្រុក Rosario កាលឆ្នាំ២០០៧ ដោយបន្តលេងរហូតដល់ឆ្នាំ២០១០ ទើបចាកចេញទៅលេងឲ្យ Real Madrid នៃប្រទេសអេស្ប៉ាញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Argentina star Di Maria to follow in Messi's footsteps by continuing Argentina career following 2022 World Cup win | Goal.com UK

នារដូវកាលមុន រូបលោកបានចំណាយពេលលេងឲ្យក្លិបសេះបង្កង់ Juventus ក្រោយពេលបញ្ចប់រយៈពេល ៧ឆ្នាំលេងនៅក្លិបបារាំង Paris Saint-Germain។ ជាមួយគ្នានោះ Di Maria នឹងបានជួបជុំមិត្តចាស់រួមជាតិ Nicolas Otamendi សមាជិកឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតាដូចគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Benfica ដែលបានប្រកាសអមដោយវីដេអូផងនោះបានបញ្ជាក់ថា «សូមស្វាគមន៍ចំពោះការត្រឡប់មកផ្ទះវិញ Di Maria» ដ្បិតត្រូវបានគេរាយការណ៍ថា កិច្ចសន្យាគឺមានតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ៕

Di Maria gets World Cup trophy tattoo | beIN SPORTS

Ángel Di María - Player Profile - Football - Eurosport UK

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31