Close
Featured-Image
Mount រៀបរាប់ពាក្យមួយឃ្លាធ្វើអោយអ្នកគាំទ្រ Chelsea រំជួលចិត្ត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Mason Mount បានប្រាប់អ្នកគាំទ្រគឺតោខៀវ Chelsea ថាការផ្លាស់ប្តូរទៅកាន់ក្លឹបគូប្រជែងបិសាចក្រហម Man. United គឺជា ការបោះជំហ៊ានមួយ​ដ៍ត្រឹមត្រូវក្នុងអាជីព។ ការលើកឡើងរបស់កីឡាករអន្តរជាតិអង់គ្លេសបាន​និយាយទៅកាន់អ្នកគាំទ្រ​នៅក្នុងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ ដែលអត្ថន័យប៉ុន្មានម៉ាត់ខាងលើពីតជាបានធ្វើអោយប្រិយមិត្តគាំទ្រហាក់រំជួលចិត្ត និង បានត្រឹមសោកស្តាយ។គួរបញ្ជាក់ថាខ្សែបម្រើកណ្តាល Mount បានយល់ព្រមលើការផ្ទេរមួយទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងឈៀងខាងលិចចក្រភពអង់គ្លេស Man Utd ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំក្នុងតម្លៃ៥៥លានផោនបូករួមផលប្រយោជន៍ផ្សេងទៀតចំនួន ៥លានផោនបន្ថែម។ជាមួយគ្នានោះដែរ Mount និងទទួលបានប្រាក់ពលកម្ម​នឿយហត់ប្រមាណ ២៥ម៉ឺនផោន/១សប្តាហ៍ផងដែរ។

Mount បានសម្រេចចិត្តចាកចេញពីក្លឹប Chelsea ក្រោយពីរូបគេបានចូលហ្វឹកហាត់តាំងពីអាយុ៦ ឆ្នាំ ទោះបីជាដឹងច្បាស់ថាប្រិយមិត្តអ្នក​គាំទ្រ​មួយ​ចំនួន​មិនពេញចិត្ត និង​ចង់អោយរូបគេបានសម្រេចចិត្តផ្លាស់ចេញពីទឹកដី Stamford នោះឡើយ។ហេតុផលមួយចំនួនទៀតនោះគឺក្លឹបមិនមានកៅអី លេងនៅពានរង្វាន់ធំទ្វីបអឺរ៉ុបសូម្បីតែ Uefa Conference League ក្រោយបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខរៀងទី១២។

Mount ក៏បានថ្លែង​អំណរគុណ​ដល់​ទីកន្លែងដែល ជាថ្នាលបណ្តុះបណ្តាល Chelsea ដោយមាន មិត្តរួមក្រុមពីមុនៗ និងថ្នាក់ដឹកនាំបានធ្វើការ​ក្រោមការ​ដឹកនាំ​ចាប់តាំង​ពីការ​បង្ហាញខ្លួនដំបូងរបស់គាត់ និង ជាពិសេសមានដូ Frank Lampard, Thomas Tuchel និង Graham Potter ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រភព:

អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ)
featured image

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31