

មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ SpaceX បានចាប់ផ្ដើមហាត់ក្បាច់គុនចម្រុះ MMA ជាមួយនឹង Lex Fridman ម្ចាស់ខ្សែក្រវាត់ខ្មៅ Jujutsu (ជូជិតស៊ូ) ដើម្បីត្រៀមខ្លួនសម្រាប់ការឡើងសង្វៀនប្រកួតជាមួយម្ចាស់ Facebook គឺមហាសេដ្ឋី Mark Zuckerberg។

«ខ្ញុំបានចាប់ផ្ដើមការហ្វឹកហាត់ប្រកបដោយការរីករាយតាមធម្មតាជាមួយ Elon Musk ក្នុងរយៈពេលច្រើនម៉ោងកាលពីម្សិលមិញ» Lex Fridman ម្ចាស់ឆានែល Lex Fridman Podcast និងជាម្ចាស់ខ្សែក្រវាត់ខ្មៅគុនជូជិតស៊ូ បានសរសេរលើ Twitter កាលពីថ្ងៃទី 28 មិថុនាដូច្នេះ។
លោក Fridman បន្តថា «ពិតជាគួរឱ្យចាប់អារម្មណ៍ចំពោះកម្លាំង និងសមត្ថភាពរបស់គាត់ ទាំងនៅលើជើងទាំងពីរ ទាំងនៅលើដី»។
Fridman ក៏បានបង្ហោះរូបថតពីរសន្លឹកដែលថតបានទិដ្ឋភាព Musk ក្រៀកជាប់ក និងសង្កត់ដៃរបស់ Fridman ហើយផ្ដួលគូប្រកួតបានយ៉ាងស្រួល។
«ពិតជាចាប់អារម្មណ៍នៅពេលឃើញ Elon និង Mark ហាត់ក្បាច់គុន។ ប៉ុន្តែខ្ញុំគិតថា ពិភពលោកនឹងទទួលបានការបម្រើច្រើនជាងនេះនៅពេលពួកគេហាត់គុន ដោយមិនវាយគ្នាក្នុងទ្រុងដែក។ ទោះជាមានរឿងអ្វីកើតឡើង ខ្ញុំនៅតែគាំទ្រពួកគេ» Fridman និយាយដូច្នេះ។
កាលពីថ្ងៃទី 21 មិថុនា ចាប់ផ្ដើមពីរឿងរ៉ាវសរសេរលេងនៅលើ Twitter មហាសេដ្ឋី Elon Musk បានបបួលមហាសេដ្ឋី Mark Zuckerberg ណាត់ទីតាំងវាយគ្នានៅលើសង្វៀនក្នុងទ្រុងដែកនៅ Las Vegas ហើយម្ចាស់ Facebook ក៏យល់ព្រម។
អ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំ និងនាំគ្នាភ្នាល់ ដោយមានការចែកជាក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករថា គូប្រកួត Musk – Zuckerberg អាចក្លាយជាការប្រកួតក្បាច់គុនមួយទល់នឹងមួយធំបំផុតក្នុងប្រវត្តិសាស្ត្រ និងបំបែករាល់កំណត់ត្រាស្ដីពីការលក់សំបុត្រចូលទស្សនា។ លោកនិយាយថា គ្រប់គ្នានឹងត្រូវចំណាយប្រហែល 100 ដុល្លារ សម្រាប់ការទស្សនាមួយលើកនៅតាមទូរទស្សន៍៕

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]


