Close
Ads: 88BOL
Featured-Image
​ចុមយក្ស! Barca មិនខ្វល់ពីបញ្ហាហិរញ្ញវត្ថុ ដោយចង់នាំយក Neymar មកវិញ
ទំហំអក្សរ
តូច
ធំ

បរទេស៖ យោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីម្នាក់លោក Waleed បានចុះផ្សាយថា ក្រុមអ្នកមានបុណ្យ FC Barcelona. បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Paris Saint Germain ក្នុងកិច្ចព្រមព្រៀង Neymar JR។ ខ្សែប្រយុទ្ធឆ្នើមជនជាតិប្រេស៊ីលរូបនេះបានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧ ដោយផ្ទេរទៅកាន់ក្លឹប PSG ក្នុងតម្លៃ២២២លានអឺរ៉ូ បូករួមលក្ខខណ្ឌ Add on ផ្សេងៗផងដែរ។ Neymar បានបង្ហាញខ្លួនសរុបចំនួន១៧៣ប្រកួតគ្រប់កម្មវិធីទាំងអស់ ដោយអាចរកគ្រាប់បាល់បាន១១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី៧៧ដង។ គួរបញ្ជាក់ផងដែលថា Neymar JR គឺធ្លាប់បានបង្ហាញខ្លួន ១៨៦ដង និងទាត់បញ្ចូលទី១០៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៧៦ដង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

NBA Finals BasketballFC Barcelona And PSG Reportedly Reach Agreement On Neymar TransferNBA Finals Basketball

យ៉ាងណាមិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅ PSG កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយពីអ្នកគាំទ្រ PSG បង្ហាញអារម្មណ៍ចង់ឲ្យកីឡាកររូបនេះនៅបន្ត បន្ទាប់ពីមិត្តរបស់គេ Lionel Messi ក៏បានផ្ទេរចេញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗអាចនឹងបញ្ចប់ទៅមិនដូចជាការរំពឹងទុក ខណៈបច្ចុប្បន្នក្លឹប PSG បានសម្រេចការចុះកុងត្រាយកលោក Luis Enrique ដែលជាអតីតគ្រូបង្វឹករបស់ Neymar ផងដែលនោះ ដែលពួកគេធ្លាប់ឈ្នះពាន Treble ជាមួយនឹង Barca នៅរដូវកាល ២០១៤-១៥។

 

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសអីយ៉ា! Chelsea ទិញបានកីឡាករវ័យក្មេងម្នាក់ ក្នុងតម្លៃ ២៩លានផោន
featured image

(ទីក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Palmeiras ដើម្បីទិញកីឡាករយុវជន Estevao Willian របស់ប្រេស៊ីល ក្នុងតម្លៃខ្លួនប្រមាណ ២៩លានផោន នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។អត្ថបទកំពុងចាប់អារម្មណ៍៖ Caicedo ស៊ុតបាល់ពីចំងាយ ៤៥ ម៉ែត្រ ជួយអោយ Chelsea បញ្ចប់រដូវកាលឈរនៅលេខរៀងទី ៦ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមកីឡាករវ័យក្មេងរបស់ប្រេស៊ីល ដ្បិតខ្សែការពារស្លាប វ័យទើបតែ ១៧ឆ្នាំ Estevao ទើបតែបានចូលលេងក្នុងក្រុមធំ Palmeiras នាអំឡុងខែធ្នូ ឆ្នាំ២០២៣ ប៉ុណ្ណេាះ។ មួយវិញទៀត នេះក៏ជាការបោះជំហានដ៏ធំមួយទៀតរបស់ Chelsea តាមរយៈបន្តយុទ្ធសាស្រ្តក្នុងការនាំយកកីឡាករ វ័យក្មេងប្រកបដោយទេពកោសល្យលើលោក មកលេងនៅកីឡដ្ឋាន Stamford Bridge។ ថ្មីៗនេះដែរ ពួកគេក៏បានផ្តោតតែទៅលើកីឡាករវ័យក្មេងនៅតំបន់អាមេរិកឡាទីន និងទិញបានយុវជន Andrey Santos, Deivid Washington, Angelo […]

ចុចអានបន្ត
អត្ថបទទាក់ទង