

បរទេស៖ ក្រុមបិសាចក្រហម Manchester United បានបាត់បង់ឱកាសក្នុងការឡើងទៅកាន់ចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Premier League កាលពីយប់ថ្ងៃពុធយប់មិញនេះ ខណៈដែលពួកគេបានត្រឹមលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Crystal Palace នៅកីឡដ្ឋាន Selhurst Park ។ ការខិតខំប្រឹងប្រែងក្នុងតង់ទី 1 របស់ Bruno Fernandes មើលទៅហាក់បីដូចជាបានឈ្នះការប្រកួតសម្រាប់បិសាចក្រហមដែលកំពុងតែធ្វើបានយ៉ាងល្អដោយឈ្នះ 10 ប្រកួតជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់រួមទាំង ៦ នៅក្នុង Premier League ។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Michael Olise របស់ Crystal បានស៊ុតបាល់ពិន័យ Free-kick មួយគ្រាប់ចុងម៉ោងនាទីទី ៩០+ ដែលបានធ្វើឲ្យក្លឹប Man United មកទៅចំណាត់ថ្នាក់លេខ 3 វិញដោយតាមពីក្រោម Manchester City ២ ពិន្ទុ និង ក្រុមកំពូលតារាង Arsenal ៨ ពិន្ទុ ខណៈក្រុមទាំងពិរត្រៀមប៉ះគ្នានៅសប្តាហ៍នេះ ក្នុងកីឡដ្ឋាន Emirates ។
បច្ចុប្បន្ននេះ Man United នឹងធ្វើដំណើរទៅកាន់កំពូលតារាង Arsenal ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃអាទិត្យ ខណៈពេលដែល Palace នឹងត្រូវជួបក្រុម Newcastle United នៅថ្ងៃសៅរ៍៕

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki […]


