Close
ads Featured-Image
Man City ដាក់ភ្នែកឃើញខ្សែការពាររូបនេះ ដើម្បីមកជំនួសតំណែង Joao Cancelo
ទំហំអក្សរ
តូច
ធំ

Man City មានបំណងចង់ចុះហត្ថលេខាផ្ទេរយកកីឡាករ Ben Chilwell មកជំនួសតំណែង Joao Cancelo ដែលនឹងត្រៀមផ្លាស់ទៅចូលរួមជាមួយ Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងនិងជាមួយជម្រើសទិញផ្តាច់កុងត្រា៦១ លានផោនផងដែរ។ពោលគឺក្រោយពីទំនាក់ទំនងជាមួយលោក Pep Guardiolaបានប្រែជាល្អក់កករហើយកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៏អន់ចិត្តនិងតានតឹងក្នុងពេល ជ័យជម្នះ១-0 លើក្រុម Arsenal ក្នុងពានរង្វាន់ FA Cup កាលពីថ្ងៃសុក្រ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Cancelo កីឡាករអាចលេងតួនាទីនៅខ្សែការពារខាងឆ្វេងនិងស្តាំរូបនេះបានផ្លាស់ពី Juventus មកMan.City ក្នុងឆ្នាំ ២០១៩មកម្លេះខណៈកីឡាករអន្តរជាតិព័រទុយហ្គាល់ចូលលេងជម្រើស១១នាកដំបូងត្រឹមតែ ៣ប្រកួតប៉ុណ្ណោះក្នុងចំណោមការការប្រកួតសរុបចំនួន១០លើកក្រោយការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២បានបញ្ចប់ ។ក៏ព្រោះតែគ្រូបង្វឹកសញ្ជាតិអេស្បាញបានសម្រេចចិត្តដាក់អោយ Rico Lewis, Kyle Walker និង Nathan Ake ចូលលេងជាជម្រើសអាទិភាពមុន Cancelo ។គួរបញ្ជាក់ថាបច្ចុប្បន្នក្លឹបនៅមានកីឡាករខ្សែការពារ Nathan Ake ត្រូវបានប្រើជាជម្រើសបណ្តោះអាសន្ន ខខណៈ Sergio Gomez មិនទាន់ចូលលេងនៅ Premier League ក្រោយផ្ទេរពីAnderlecht ។

Joao Cancelo

Chilwell បច្ចុប្បន្នមានកិច្ចសន្យាជាមួយChelsea រហូតដល់ខែមិថុនាឆ្នាំ ២០២៥ និងបានអវត្តមានចាប់តាំងពីខែតុលាជាមួយនឹងរបួសសរសៃពួរខណៈគ្រូបង្វឹក Chelsea លោក Graham Potter សង្ឃឹមថារូបគេនិងត្រលប់មកជួយក្រុម សម្រាប់ជំនួប Premier League នៅថ្ងៃសុក្រជាមួយ Fulham ។

Topics
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031