

ពន្លឿននៃការចង់បានលោក Mauricio Pochettino មកដឹកនាំជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍កាន់តែឡើងកំដៅហើយបន្ទាប់ពីក្រុម តោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Frank Lampard មិនទានស្គាល់ឈ្នះ ហើយចាញ់ទាំង៥ដងតែម្តង បន្ទាប់ពីបរាជ័យចុងក្រោយ២ទល់និង០ ទល់និងក្រុមភ្ញៀវ Brentford។
ទោះយ៉ាងណាហេតផលត្រូវបានមើលឃើញថា អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ បាននឹងកំពុងធ្វើការទាមទារនូវចំនុចសំខាន់ៗហើយអាចចាត់ទុកថាជារឿងដ៏លំបាកមួយចំនួនពីក្រុម Chelsea មុនពេលសម្រេចចិត្តទាញប៊ិចចុះកុងត្រាទទួលរ៉ាប់រងការងារនៅទឹកដិ Stamford Bridge ទាំងប្រថុយប្រថាននោះទេ។ទោះយ៉ាងណាការទាមទារជាច្រើនក្នុងនោះ គឺប្រាក់ឈ្នួលមិនមែនជារឿងសំខាន់នោះឡើយ។

អតីតគ្រូបង្វឹកTottenham & PSG ចង់បានទំនុកចិត្ត និង កិច្ចសន្យាគ្រប់គ្រងពេញលេញលើការផ្ទេរ និងប្រើប្រាស់កញ្ចប់ទិញដូរកីឡាករ និងការអភិវឌ្ឍន៍កីឡាករដែលមានស្រាប់ផងដែរ។ ទាំងនេះវាគឺជាការទាមទារស្ទើរតែដូចគ្នា សម្រាប់អតីតគ្រូបង្វឹកThomas Tuchel មុនពេលរូបលោកត្រូវក្លឹបសម្រេចបញ្ចប់តួនាទីនោះ។
ប្រភព:Tribuna

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ […]



