

បរទេស៖ អ្នកចាត់ការ Thomas Frank របស់ Brentford និយាយថា គាត់មានការភ្ញាក់ផ្អើលចំពោះ Frank Lampard ដែលបានបង្ហាញ “ការគោរពដល់គាត់ខ្លាំងពេក” ជាមួយនឹងជម្រើសដំបូងរបស់គាត់ មុនពេលការប្រកួត Premier League របស់ពួកគេនៅ Stamford Bridge ។

ជាលើកដំបូងចាប់តាំងពីឆ្នាំ 1993 ដែល Chelsea បានចាញ់ 5 ប្រកួតជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់ បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល 2-0 នៅក្រុមពាក់កណ្តាលតារាង Brentford ។ ហើយបន្ទាប់ពីចប់ការប្រកួត គ្រូបង្វឹក Brentford លោក Thomas Frank បានធ្វើសេចក្តីថ្លែងការណ៍ប្រាប់នៅពេលគាត់ត្រូវបានសួរអំពីជម្រើស១១នាក់ដ៏ទន់ខ្សោយរបស់ Chelsea ។ គាត់បាននិយាយថា៖ «ពិតណាស់អ្នកពិតរីករាយពេលដែលពួកគេបានបង្ហាញការគោរពដល់យើងបែបនេះ ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើល»។

(អេស៉្បាញ)៖ ក្លឹបអធិរាជស Real Madrid បានចុះហត្ថលេខាលើខ្សែការពារអេស្ប៉ាញគឺ Alvaro Carreras ដែលផ្ទេរពីក្លឹប Benfica ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ៥០លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យា ៦ឆ្នាំ។ រំលឹកដែរថា ខ្សែការពារឆ្វេងវ័យ ២២ឆ្នាំ ធ្លាប់ស្ថិតនៅថ្នាលយុវជន Real Madrid ក្នុងឆ្នាំ ២០១៧ មុនពេលផ្លាស់ទៅបិសាចក្រហម Manchester United ក្នុងអំឡុងឆ្នាំ ២០២០។អត្ថបទកំពុងចាប់អារម្មណ៍៖ រាងពិបាកបន្តិចហើយ! ខ្សែបម្រើ PSG កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ ក្នុងការប្រកាសទៅ Real Madrid នេះដែរ ក្លឹប Benfica បានថ្លែងថា Manchester United នឹងទទួលបានកញ្ចប់ទឹកប្រាក់ ២០% នៃតម្លៃលក់ Carreras ។ គួរកត់សម្គាល់ថា Carreras រកបាន ៥គ្រាប់ […]


