Man.City សម្លឹងចង់បន្តកាត់បន្ថយគម្លាតក្រុមប្រជែងពាន Arsenal ក្នុងជំនួបដ៏សំខាន់នេះ

Published 3 years ago
991 Views
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ជើងឯកក្របខណ្ឌ Premier League គឺម្ចាស់ផ្ទះ Man. City និងត្រូវបើកទ្វារកីឡាដ្ឋាន Etihad ទទួលក្រុម ភ្ញៀវ Arsenal វេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ទី ២៧ មេសា ស្អែកនេះ។ ក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-០ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពី​ចុង​សប្តាហ៍​មុន ស្របពេលក្រុមកាំភ្លើងធំបានទម្លាក់ពិន្ទុបន្ថែមទៀតនៅក្នុងការប្រជែងដណ្តើមពានក្នុងលទ្ធផលស្មើ ៣-៣​ជាមួយក្រុម Southampton ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man.City មិនទាន់ស្គាល់ចាញ់១៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត និង ក្នុងនោះ១៣ដងគឺផ្តួលគូប្រកួត ខណៈ ១០ប្រកួត ចុងក្រោយធ្វើបានCleansheet ២ដង។ ដូច្នេះវាជារឿងពិបាកមួយសម្រាប់ក្រុម​ភ្ញៀវដែលប្រឈមនិងក្រុមខ្លាំងក្នុងទឹកដីមួយនេះ។
សម្រាប់ ១២ ប្រកួតនៅ Etihad ក្នុងឆ្នាំ ២០២៣ គឺ Man.City ឈ្នះទាំងអស់និងស៊ុតបញ្ចូលទីយ៉ាងហោច​ណាស់ពីរ គ្រាប់ លើក លែងតែរកបាន១គ្រាប់ពេលផ្តួល Arsenal នៅ FA Cup ប៉ុណ្ណោះ។

សរុបមក៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺMan.City ផ្តួលArsenal ទាំងអស់ដែលក្នុងនោះ៦ប្រកួតនៅ​ក្របខណ្ឌ Premier League ខណៈArsenal នាំមុខ Man.City តែ៥ពិន្ទុប៉ុណ្ណោះ។
១.៦ប្រកួតចុងក្រោយរបស់Man.City គឺ ឈ្នះទាំង៦ដង ខណៈ Arsenal ស្មើ៣ឈ្នះ២​និងចាញ់១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ederson; Akanji, Dias, Laporte; Stones, Rodri; Mahrez, Gundogan, De Bruyne, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.
លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Man.City ៣:១ Arsenal។
ប្រភព:whoscored &sportsmole

Related Articles