BURN x Flash បានក្លាយជាក្រុមគ្រងដំណែងជើងឯកក្នុងការប្រកួត MPL Spring Split រដូវកាលឆ្នាំ២០២៣ និងក្លាយជាក្រុមតំណាងឲ្យកម្ពុជា បន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023 ក្រោយយកឈ្នះក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។. ការប្រកួត MPL-KH Spring Split ២០២៣ រដូវកាលនេះ មានក្រុមកំពូលៗកម្ពុជា ចំនួន ៨ ក្រុម បានចូលខ្លួនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយក្រុម BURN x Flash បានគ្រងតំណែងជើងឯកប្រចាំរដូវកាល និងទទួលបានកៅអីចូលរួមការប្រកួតដណ្ដើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023 ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។
ព្រះរាជាណាចក្រកម្ពុជា៖ អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Prize of the Jury 2024 នៃស្ថាប័ន Monde Selection ។ ពានរង្វាន់ Prize of the Jury គឺជាពានរង្វាន់ដ៏អស្ចារ្យបំផុតដែលជានិមិត្តសញ្ញានៃភាពឥតខ្ចោះ ចម្រាញ់យកផលិតផលស្រាបៀរតែ៥ ម៉ាកសញ្ញាប៉ុណ្ណោះ ក្នុងចំណោមម៉ាកសញ្ញារាប់រយម៉ាកទូទាំងពិភពលោក ដែលបានដាក់ស្នើទៅស្ថាប័ន Monde Selection ក្នុងឆ្នាំ២០២៤។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន២ឬ៣! អ្នកចាំទីដល់ទៅ ៤រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាមោទកភាព ហើយជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន សម្រាប់ផលិតផលស្រាបៀរនៅប្រទេសកម្ពុជា ដែលមាន វឌ្ឍនៈ ព្រីមៀមបៀរ ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី […]