ក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ទាំងពីរគឺ Chelsea ត្រូវបើកទ្វារកីឡាដ្ឋាន Stamford Bridge នៅវេលាទាបភ្លឺម៉ោង១:៤៥ ឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ដើម្បីទទួលក្រុម Brentford ក្នុងក្របខ័ណ្ឌ Premier League ខណៈChelsea ចង់ឈ្នះជាលើកដំបូងក្រោម ការដឹកនាំ របស់គ្រូបង្វឹកបណ្តោះអាសន្នលោក Frank Lampard ខណៈក្រុមរហស្សនាសត្វឃ្មុំនៅមិនទាន់ស្គាល់ឈ្នះក្នុងខែមេសានោះទេ បន្ទាប់ពី៦ប្រកួតខណៈការប្រកួតចុងក្រោយគឺស្មើ Aston Villa ។សម្រាប់ Chelsea ៤ប្រកួតរកបានតែ១គ្រាប់ និងមិនទាន់ ស្គាល់ឈ្នះ ក្រុមត្រូវការលទ្ធផលវិជ្ជមានពីការប្រកួត៧លើកដែលនៅសល់បន្តទៀតដូច្នេះ ក្លឹបត្រូវធ្វើយ៉ាង ណាគេច អោយ ផុតពីកំនត់ត្រារយៈពេល២៧ឆ្នាំដែលក្រុមបានបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ១១ ។ ទោះយ៉ាងណា ៨ប្រកួត ចុងក្រោយគឺ Chelsea បានផ្តួល Brentford ៦ដង ខណៈក្រុមត្រូវការ៣ពិន្ទុជាចាំបាច់ មុនជួបម្ចាសផ្ទះArsenalនៅសប្តាហ៏ បន្ទាប់ ហើយអ្វីដែលសំខាន់បំផុតគឺជួបគ្នា៦ដងគ្រប់ក្របខណ្ឌប្រកួតចុងក្រោយ Chelsea ធ្វើបាន Cleansheet ៥ដង។
១.៦ប្រកួតចុងក្រោយរបស់ Chelsea នៅក្របខណ្ឌ Premier League ចាញ់៣ស្មើ២និងឈ្នះ១ ខណៈ Brentford ចាញ់៣ស្មើ៣។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Chelsea
Kepa; Azpilicueta, W. Fofana, Silva, Chilwell; Kante, Fernandez, Kovacic; Mudryk, Felix, Sterling
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Brentford
Raya; Hickey, Mee, Pinnock, Henry; Jensen, Janelt, Dasilva; Mbeumo, Toney, Damsgaard
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះ គឺ Chelsea ១: ១ Brentford
ប្រភព: Sportsmole
Chelsea និង Brentford ស្រេកឃ្លានជ័យជំនះលើកដំបូងរៀងៗខ្លួន
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ អុញមិនទាន់ដឹងអីផង! គ្រូថ្មី Man Utd ទទួលបានរហ័សនាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីកូនក្រុម
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Topics
អត្ថបទទាក់ទង
7 hours ago .
374 Views
Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
3 weeks ago .
169 Views
ក្រោយស្មើតោខៀវ ! ហ្វេនបិសាចចង់ឲ្យគ្រូ Amorim មកដឹកនាំឲ្យកាន់ឆាប់កាន់តែល្អ
3 weeks ago .
311 Views
Prediction: Man.Utd អាចបង្ហាញទម្រង់លេងល្អឡើងវិញពេលទទួល Chelsea បានទេ?
3 weeks ago .
1.4K Views
គ្រូ Chelsea អស់ការអត់ធ្មត់នឹងតារាឆ្នើមម្នាក់ ក្នុងអំឡុងប្រកួតចាញ់ Newcastle (មានវីដេអូ)