
Tottenham Hotspur កំពុងសម្លឹងចង់បានអ្នកចាត់ការទី៣ មកដឹកនាំក្រុមបន្ទាប់ពីពួកគេបានបញ្ចប់តំណែងលោក Cristian Stellini ពោលគឺក្រោយពីបុរសសញ្ជាតិអ៊ិតាលីរូបនេះបាននចូលមកដឹកនាំក្រុមជាបណ្តោះអាសន្ន បន្ទាប់ពីក្លឹបបណ្តេញលោក Antonio Conteចេញពីតំណែង។
ទោះយ៉ាងណាលទ្ធផលបរាជ័យដ៏អាម៉ាស់ក្នុងលទ្ធផល៦ទល់និង១ នៅទឹកដី St. James Park សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League កាលពីចុងសប្តាហ៏មុនបានធ្វើអោយក្តីសង្ឃឹមចង់ទៅលេងនៅការប្រកួតជម្រុះ UEFA Champions League នៅរដូវកាលក្រោយកាន់តែឃ្លាតឆ្ងាយ។
ខាងក្រោមនេះជាអតីតគ្រូបង្វឹកបណ្តោះអាសន្ន៥រូបដែលមានកំនត់ត្រាដឹកនាំក្រុមទទួលលទ្ធផលអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ EPL
១.Cristian Stellini( Tottenham)
មានកំនត់ត្រាដឹកនាំស្មើ Everton និង ឈ្នះ Brighton មុនពេលចាញ់ Bournemouth និង បន្ត ចាញ់ Newcastle។
២.John Carver( Newcastle)
ក្រោយចូលដឹកនាំបណ្តោះអាសន្នបន្តពីលោក Allan Pardew ក្នុងឆ្នាំ ២០១៥ គាត់មិនអាចរកលទ្ធផលឈ្នះ និង សូម្បីតែស្មើ សម្រាប់ Newcastle បានទេ ពោលគឺចាញ់៨ប្រកួតតែម្តងដោយត្រូវបានចារទុកជាកំនត់ត្រាដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រក្លឹប។
៣.Alain Shearer(Newcastle)
ទោះបីជាធ្លាប់លេងក្នុងកម្រិតកំពូល និង ជាវីរបុរសដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្លឹប ប៉ុន្តែការដឹកនាំរបស់គាត់មិនបាន ល្អដូចការលេងនោះទេ។ ជាអកុសលក្រោមការដឹកនាំរបស់អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះគឺលទ្ធផល Newcastle បានធ្លាក់ពីក្របខណ្ឌ Premier League នៅឆ្នាំ២០០៩។
៤.Frank Lampard(Chelsea)
ក្រោយចូលមកដឹកនាំជាលើកទី២ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរួចមក ក្រុមតោខៀវមិនទាន់ឈ្នះទេពោលគឺចាញ់៤ដង ជាប់គ្នាតែម្តង៊។
៥.Terry Connor(Wolverhampton)
Wolves បានបញ្ចប់នៅបាតតារាងលីកក្នុងឆ្នាំ ២០១២ ខនៈលោក Connor ដឹកនាំក្រុមបាន៩ពិន្ទុប៉ុណ្ណោះក្នុង ១៣ ប្រកួត បន្ទាប់ពីបានចូលដឹកនាំពីអតីតគ្រូបង្វឹក Mick McCarthy ។
ប្រភព: sportsbrief

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



