
Aaron Ramsdale បានបង្ហើបប្រាប់ថារូបគេបានចូលលេងអោយក្រុមកាំភ្លើងធំ Arsenal ទាំងមានរបួសគន្លាក់ម្រាមដៃ ចាប់តាំងពីព្រឹត្តិការណ៏ World Cup២០២២មកម្លេះ។ទោះបីជាជួបបញ្ហាប្រឈមបែបនេះប៉ុន្តែផ្ទុយទៅវិញកីឡាករអង់គ្លេសវ័យ ២៤ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមលោក Mikel Arteta ក្នុងរដូវកាលនេះ ហើយបច្ចុប្បន្នក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏កំពុងឈរលើកំពូលតារាងក្រុមការពារតំណែងជើងឯកPremier League គឺ Man City ចំនួន ៥ ពិន្ទុ។
Ramsdale គឺជាផ្នែកមួយនៃក្រុមតោកំណាចអង់គ្លេសសម្រាប់យុទ្ធនាការ World Cup២០២២ របស់ពួកគេកាលពីខែធ្នូ ឆ្នាំ មុន ប៉ុន្តែមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនៅក្នុងប្រទេសកាតា ខណៈគ្រូបង្វឹកលោក Gareth Southgate បានជ្រើសយកអ្នកចំាទីEverton កីឡាករ Jordan Pickford ជាជម្រើសដំបូងរបស់គាត់។ ប៉ុន្តែចាប់តាំងពីព្រឹត្តការណ៏ប្រកួតដែល អង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយមក Ramsdale បានបង្ហើបប្រាប់ថាគាត់ត្រូវបានបង្ខំចិត្តដោយពាក់ស្រោមដៃលេងជាមួយបញ្ហារបួសដែលគ្មាននរណាដឹងនេះ។

កីឡាករវ័យក្មេង Chido Obi របស់ Man. United គ្រោងនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi បានបង្ហាញខ្លួន៨ដងក្នុងគ្រប់ការប្រកួតឱ្យបិសាចក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរកម្សាន្តមុនបើករដូវកាលរបស់ Man Utd ក្នុងរដូវក្ដៅនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយ West Ham និង Bournemouth កាលពីខែមុន។ ទោះជាយ៉ាងណាលោក […]



