ទៅរួចអត់! ក្លឹប ​Wolves​ ដាក់សំណើរខ្ចីជើងអ្នកចាំទីរបស់ Arsenal រូបនេះ

Published 2 years ago
680 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភព BBC ចុះផ្សាយនាពុធនេះ បានឲ្យដឹងថា អ្នកចាំទី Aaron Ramsdale ត្រូវបានក្លឹប Wolves ដាក់សំណើរខ្ចីជើងពីក្លឹបកាំភ្លើងធំ Arsenal ជាមួយគោលការណ៍សំណើរពេញមួយរដូវកាល ដែលជាគូប្រជែងនៅក្របខណ្ឌលីគអង់គ្លេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Aaron Ramsdale to Wolves: Latest Transfer Update from David Ornstein! - YouTube

នេះជាការដាក់សំណើរដេញថ្លៃ ដែលត្រូវបានដាក់ស្នើកាលពីថ្ងៃចន្ទ ក៏មានលក្ខខណ្ឌមួយនៅជម្រើសការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២៥ សម្រាប់អ្នកចាំទី Aaron Ramsdale ដែលបានជាប់ក្នុងបញ្ជីទៅលេងនៅ Euro ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។

គួរជម្រាបដែរថា Aaron Ramsdale មានវ័យ ២៦ឆ្នាំ សម្រាប់នារដូវកាល២០២៣-២៤ រូបគេបានធ្លាក់ក្នុងជម្រើសទី២ បង្ហាញខ្លូនបានតែ ១១លើកប៉ុណ្ណោះ នៅគ្រប់កម្មវិធីរបស់ក្លិបស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta ដែលបានដាក់ការចាប់អារម្មណ៍នៅជម្រើសដំបូងទៅលើ David Raya ជាអ្នកចាំទីខ្ចីជើងមកពីក្លិប Brentford ។

Aaron Ramsdale: Arsenal goalkeeper vows to speak out against homophobia so his brother and other don't 'fear abuse' | CNN

រំលឹកផងដែរថា Ramsdale ជាអ្នកចាំទីត្រូវក្លឹប Arsenal បានចំណាយទឹកប្រាក់ប្រមាណ ២៤លានផោន នាំមកពីក្លឹប Sheffield United កាលពីឆ្នាំ២០២១ ដ្បិតរដូវកាល២០២៤-២៥ នៅការប្រកួតបើករដូវកាលថ្មីលីគ Premier League រូបគេជាម្ចាស់អាវលេខ១ ស្ថិតក្នុងជម្រើសកីឡាករបម្រុង ៕

Aaron Ramsdale offered Arsenal transfer escape route and England star could be used in bizarre swap deal | The Sun

ប្រភព៖ BBC

Related Articles
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031